ហាណូយត្រូវបានលើកតម្កើងជាទីក្រុងឈានមុខគេលើពិភពលោកសម្រាប់ វិស្សមកាលរយៈពេលខ្លីក្នុងឆ្នាំ ២០២៣

(VOVWORLD) - ពានរង្វាន់ទីក្រុងឈានមុខគេលើពិភពលោកសម្រាប់វិស្សមកាល រយៈពេលខ្លីនេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតពីសក្តានុពល និងការទាក់ទាញនៃផ្នែក ទេសចរណ៍របស់រដ្ឋធានីនៅលើផែនទីទេសចរណ៍ពិភពលោក។
ហាណូយត្រូវបានលើកតម្កើងជាទីក្រុងឈានមុខគេលើពិភពលោកសម្រាប់ វិស្សមកាលរយៈពេលខ្លីក្នុងឆ្នាំ ២០២៣ - ảnh 1កម្មវិធីដំណើរកំសាន្តរាត្រីនៅព្រះបរមរាជវាំង ថាំងឡុង - ហាណូយ។ (រូបថត៖ VOV)
កាលពីថ្ងៃទី ៤ ខែធ្នូ មន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា៖ ទីក្រុងហាណូយ ទើបតែត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក លើកតម្កើងជាទីក្រុងឈាន មុខគេលើពិភពលោកសម្រាប់វិស្សមកាលរយៈពេលខ្លីក្នុងឆ្នាំ ២០២៣។ ពិធីប្រគល់ ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) បានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (អេមីរ៉ាត អារ៉ាប់រួម)។ នេះជាឆ្នាំទី២ជាប់ៗគ្នាដែលទីក្រុងហាណូយមានកិត្តិយសទទួលបានពានរង្វាន់នេះពី WTA។ ពានរង្វាន់ទីក្រុងឈានមុខគេលើពិភពលោកសម្រាប់វិស្សមកាល រយៈពេលខ្លីនេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតពីសក្តានុពល និងការទាក់ទាញនៃផ្នែក ទេសចរណ៍របស់រដ្ឋធានីនៅលើផែនទីទេសចរណ៍ពិភពលោក។
ជាមួយនឹងពានរង្វាន់ដែលត្រូវបានគេប្រសិទ្ធនាមថា "Oscar នៃផ្នែកទេសចរណ៍ ពិភពលោក" រូបភាពនៃរដ្ឋធានីហាណូយត្រូវបានលើកតម្កើង ដោយបញ្ជាក់ពីឋានៈ ដ៏សំខាន់ និងរឹងមាំរបស់ខ្លួននៅលើផែនទីទេសចរណ៍ពិភពលោក។ ពានរង្វាន់នេះគឺជា សក្ខីភាពច្បាស់លាស់សម្រាប់ការខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងលទ្ធផលដែលផ្នែក ទេសចរណ៍របស់រដ្ឋធានីសម្រេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ