ហាណូយ​ស្ថិត​ក្នុងកំពូល​ទីក្រុង​ល្បីៗ​ ទាំង​២០ សម្រាប់​ភ្ញៀវ​ទេសចរ

(VOVWORLD) - Tripadvisor ដែលជាវេទិកាវាយតម្លៃលើការធ្វើដំណើរទូទាំងពិភពលោកដ៏ល្បីឈ្មោះ ទើបតែបានប្រកាសពីចំណាត់ថ្នាក់នៃពានរង្វាន់ “ទីមកដល់ល្អបំផុតដោយអ្នកដំណើរជ្រើសរើស” (Tripadvisor Travelers' Choice Awards) សម្រាប់ឆ្នាំ ២០២៣។

ហាណូយជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងបញ្ជីទីក្រុងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ Tripadvisor បានឧទ្ទេសនាមទីក្រុងហាណូយជា “រដ្ឋធានីគួរឲ្យទាក់ទាញ” ជាមួយនឹងស្ថាបត្យកម្មបុរាណជាច្រើនដែលត្រូវបានអភិរក្ស រួមជាមួយនឹងការអភិវឌ្ឍន៍របស់សង្គមទំនើប។

ហាណូយ​ស្ថិត​ក្នុងកំពូល​ទីក្រុង​ល្បីៗ​ ទាំង​២០ សម្រាប់​ភ្ញៀវ​ទេសចរ - ảnh 1ប៉មអណ្តើកនៅបឹង Hoan Kiem ។ រូបថត៖ VOV

បេតិកភណ្ឌដូចជា ប្រាង្គតំកល់សពរបស់លោកប្រធានហូជីមិញ ពន្ធនាគារ Hoa Lo និងបឹងបួរ សួនច្បារ វត្តអារាម ។ល។ បង្កើនភាពទាក់ទាញរបស់ទីក្រុង។ ភ្ញៀវទេសចរអាចស្វែងយល់ទីក្រុងបានយ៉ាងងាយស្រួលតាមរយៈតាក់ស៊ីដែរ។

ទីក្រុងហាណូយក៏ត្រូវបានលើកឡើងនៅក្នុងប្រភេទ “ទីមកដល់មានម្ហូបអាហារល្អបំផុត” នៅលេខ ៣។ គោលដៅធ្វើម្ហូបដ៏ពេញនិយមនៅទីក្រុងហាណូយសម្រាប់អ្នកប្រើប្រាស់ Tripadvisor រួមមាននុំបញ្ចុកសាច់អាំង Huong Lien កាហ្វេ Giang ប្រហិត Thang Long និងហ្វឹ Ly Quoc Su។

Tripadvisor Travelers' Choice Awards គឺជាពានរង្វាន់ប្រចាំឆ្នាំដែលត្រូវបានអ្នកធ្វើដំណើរជ្រើសរើសនៅលើគេហទំព័រ Tripadvisor។ លទ្ធផលគឺផ្អែកលើចំនួនមតិ និងការពិនិត្យពីសហគមន៍អ្នកប្រើប្រាស់ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ