ហ្វីលីពីនខំព្រឹងប្រែងជំនះពុះពារលើផលវិបាកខ្យល់ព្យុះ Haiyan

ហ្វីលីពីនខំព្រឹងប្រែងជំនះពុះពារលើផលវិបាកខ្យល់ព្យុះ Haiyan - ảnh 1
ទិដ្ឋភាពនៅហ្វីលីពីនក្រោយព្យុះ Haiyan (រូបថតៈ AFP)


(VOVworld)-សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានស្តាឡើងវិញនៅទីក្រុង Tacloban
ក៏ដូចជាបណ្តាខេត្តជំវិញដែលត្រូវខ្យល់ព្យុះ Haiyan បំផ្លិចបំផ្លាញ។នាយក​ក្រុម
ប្រឹក្សាត្រួតពិនិត្យនិងបន្ធូស្រាលគ្រោះធម្មជាតិហ្វីលីពីន (NDRRMC) Eduardo
del Rosario ឲ្យដឹងថា វិថីសឹងតែទាំងអស់ត្រូវបានបោសស្អាត និង បណ្តាភ្នាក់
ងារសង្រ្គោះអាចជម្រុញការចែកចាយម្ហូបអាហារនិងទឹកស្អាតផងដែរ។
        ក្នុងពេលនោះ អង្គការសុខាភិបាលពិភពលោក (WTO) កំពុងសហការ ជាមួយរដ្ឋអំណាចហ្វីលីពីនដើម្បីបង្កើតមន្ទីពេទ្យចល័ត។ នាថ្ងៃទី ១៣វិច្ឆិកា 
អ៊ីស្រាអែល ជប៉ុន​បានបញ្ចូនក្រុមជួយសង្គ្រោះមនុស្សធម៌ទៅកាន់ ហ្វីលីពីន
ដើម្បីចូលរួមការងារមនុស្សធម៌ជួយជនរងគ្រោះដោយព្យុះ Haiyan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ