ហ្វីលីពីនទទួលស្គាល់ការខូចខាត់ដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Haiyan

ហ្វីលីពីនទទួលស្គាល់ការខូចខាត់ដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ Haiyan - ảnh 1
មនុស្ស ចំនួន ១ ពាន់ ៨ រយ នាក់ ត្រូវស្លាប់ ២ ពាន់ ៦ រយ នាក់ រងរបួស ដោយខ្យល់ព្យុះ Haiyan។ (Image: Vietnamplus)

(VOVworld) – នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា ក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយផលវិបាក
ដោយគ្រោះធម្មជាតិជាតិហ្វីលីពីន (NDRRMC) បានឲ្យដឹងថា៖ មនុស្ស ចំនួន ១ ពាន់
៨ រយ នាក់​ ត្រូវស្លាប់ ២ ពាន់ ៦ រយ នាក់ រងរបួស ដោយខ្យល់ព្យុះ Haiyan។  ក្រៅពីន
នោះ មនុស្សចំនួន ៨៤ នាក់ទៀតបានបាត់ខ្លួននិងផ្ទះសម្បែងចំនួន ១៥០ ពាន់ខ្នង់
ទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង។ ការខូចខាតសរុបដំបូងដោយខ្យល់ព្យុះប្រវត្តិ
សាស្ត្រនេះបានកើនឡើង ១៧.៤ លាន ដុល្លាអាមេរិក។ ចំពោះស្ថនណភពដូច្នេះនៅ
ហ្វីលីពីនសហគមន៍អន្តរជាតិបាននិងកំពុងបន្តជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជន
ហ្វីលីពីនជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Haiyan។ សហភាពអឺរ៉ុប (EU) បានបង្កើនចំនួនប្រាក់ជួយសង្គ្រោះពី ៣ លាន អឺរ៉ូ ដល់ ១០ លានអឺរ៉ូ។ នាថ្ងៃទី ១២
វិច្ឆិកា រដ្ឋាភិបាលអាល្លឺម៉ង់បានបង្កើនទ្វេជាពីដងចំនួនប្រាក់ជំនួយដល់ ១ លានអឺរ៉ូ
សំរាប់ប្រជាជនហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ