ហ្វីលីពីនមានផែនការប្រឆាំងជំទាស់ការកសាងរបស់ចិនលើកោះថ្មប៉ប្រះទឹក Scarborough


ហ្វីលីពីនមានផែនការប្រឆាំងជំទាស់ការកសាងរបស់ចិនលើកោះថ្មប៉ប្រះទឹក Scarborough - ảnh 1
ហ្វីលីពីនមានផែនការប្រឆាំងជំទាស់ការកសាងរបស់ចិនលើកោះថ្មប៉ប្រះទឹក Scarborough (VNA)

(VOVworld) – នាថ្ងៃទី ២១ មិនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន លោក
Vitaliano Aguirre បានឲ្យដឹងថា៖ ប្រទេសនេះមានផែនការប្រឆាំងជំទាស់
 យ៉ាងខ្លាំងការកសាងស្ថានីយ៍រ៉ាដាឃ្លាំមើលបរិស្ថាននៅកោះថ្មប៉ប៉ប្រះទឹក
Scarborough កំពុងមានជំលោះដែលប៉េកាំងហៅថា Huangyan។ ឆ្លើយសំណួរ
របស់មជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានីម៉ានីល រដ្ឋមន្ត្រីក្រសួងយុត្តិធម៍
លោក Guirre បានប្រកាសថា៖ ហ្វីលីពីននឹងប្តឹងតវ៉ាផែនការដែលចិនទើប
នឹងប្រកាសនេះ។ មុននោះ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក
 Ernesto Abella បានអះអាងថា៖ ហ្វីលីពីននឹងអនុវត្តទង្វើរចាំបាច់ដើម្បី
ការពារអធិបតេយ្យភាពនិងបូរភាពដែនដី របស់ខ្លួននៅតំបន់ដែនសមុទ្រ
ជំលោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ