អគ្គទេសាភិបាល Belize ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលលេចធ្លោដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម

(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា នៅវិមាន Belize នៃរដ្ឋធានី Belmopan ប្រទេស Belize ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅម៉ិកស៊ិកនិងទទួលបន្ទុក Belize លោក Nguyen Hoai Duong បានអញ្ជើញប្រគល់សារតាំងរបស់ប្រធានរដ្ឋជូនចំពោះអគ្គទេសាភិបាល Belize លោក Colville Norbert Young។ 
អគ្គទេសាភិបាល Belize ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលលេចធ្លោដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកនិងទទួលបន្ទុក Belize លោក Nguyen Hoai Duong បានអញ្ជើញប្រគល់សារតាំងរបស់ប្រធានរដ្ឋជូនចំពោះអគ្គទេសាភិបាល Belize លោក Colville Norbert Young 

នៅក្នុងពិធីនេះ លោកទេសាភិបាល Belize បានសម្តែងការកោតសរសើរចំពោះបុព្វហេតុតស៊ូរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណាមពីអតីតកាលក៏ដូចជាសមិទ្ធិផល លេចធ្លោដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្នផងដែរ។ នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតលោក Nguyen Hoai Duong បានអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី Belize លោក Dean Barrow។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Dean Barrow បានមានប្រសាសន៍ថា  Belize អាចរៀនសូត្រ បទពិសោធន៍ពីការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខសង្គម ព្រមទាំងសង្ឃឹមថាប្រទេសទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអោយបានច្រើនថែមទៀត ជាពិសេសក្នុងវិស័យទេសចរណ៍និងវារីវប្បកម្មផងដែរ។

មុននេះ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេស Belize លោក Wilfred Peter Elrington ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានស្នើរទៅរដ្ឋមន្រ្តីការបរទេសនិងថ្នាក់ដឹកនាំក្រសួងការបរទេស Belize អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីរួមជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាមដាក់ចេញនូវវិធានការ សំដៅជំរុញថែមទៀត ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ