អគ្គទេសាភិបាលនូវែលសេឡង់គាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដោយចីរភាពជាមួយវៀតណាម

(VOVWORLD) -នាពេលថ្មីៗនេះ នៅរដ្ឋធានី Wellington (ប្រទេសនូវែលហ្សេឡង់) អគ្គទេសាភិបាលនូវែលហ្សេឡង់ លោកស្រី Patsy Reddy បានជួប សំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Viet Dung និងភរិយាក្នុងឱកាសមកជម្រាបលាបញ្ចប់ បេសកកម្មការទូតក្នុងអាណត្តិរបស់ខ្លួន។
អគ្គទេសាភិបាលនូវែលសេឡង់គាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដោយចីរភាពជាមួយវៀតណាម - ảnh 1 អគ្គទេសាភិបាលនូវែលសេឡង់គាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដោយចីរភាពជាមួយវៀតណាម

ក្នុងជំនួបនេះលោកស្រី Patsy Reddy បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទាន របស់លោក Nguyen Viet Dung ក្នុងកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យ នយោបាយ - ការទូត សេដ្ឋកិច្ច- ពាណិជ្ជកម្ម ហើយលោកក៏សំដែងនូវការស្ងើចសរសើរចំពោះ សមិទ្ធិផលដែល វៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនារយៈកន្លងទៅ។

រីខ្លួនវិញ Nguyen Viet Dung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រជួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលលោកស្រី Patsy Reddy រដ្ឋាភិបាល ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធនានារបស់ប្រទេសនូវែលសេឡង់ បានផ្តល់ជូនដល់ ស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់។ ទន្ទឹមនឹងនេះ ការដែលភាគីទាំងពីរ បានអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកម្មវិធីសកម្មភាពឆ្នាំ ២០១៧-២០២០ រួមជាមួយការវិវវឌ្ឍន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លា ក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ នឹងរួមចំណែកនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្របវិស័យ ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែងថែមទៀតនិងតម្លើងជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឲ្យបានឆាប់ៗនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ