អគ្គីភ័យឆាបឆះក្នុងយន្តហោះនៅប្រទេសរុស្ស៊ីបានបណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួស

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានសហព័ន្ធរុស្ស៊ី (FAN) កាលពីថ្ងៃទី ៥ ខែឧសភាបានប្រកាសបញ្ជីអ្នកដំណើរ ចំនួន ៧៣ នាក់ដែលជិះយន្តហោះ Superjet 100 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលទើបបានចុះចតជាបន្ទាន់នៅព្រលានយន្តហោះអន្តរជាតិ Sheremetyevo ក្នុងអំឡុងពេលធ្វើដំណើរពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង Murmansk ដោយសារតែការអគ្គីភ័យឆាបឆះនៅក្នុងយន្តហោះនេះ។
អគ្គីភ័យឆាបឆះក្នុងយន្តហោះនៅប្រទេសរុស្ស៊ីបានបណ្តាលឲ្យមនុស្សជាច្រើននាក់ត្រូវបានស្លាប់និងរងរបួស - ảnh 1 អគ្គីភ័យឆាបឆះក្នុងយន្តហោះនៅប្រទេសរុស្ស៊ី

យោងតាមបញ្ជីនេះ មានមនុស្សចំនួន ៧២ នាក់ដែលមាននាមត្រកូលដូចជាឈ្មោះជនជាតិរុស្ស៊ី ហើយគ្រាន់តែមានមនុស្សម្នាក់ដែលមានឈ្មោះស្រដៀងនឹងឈ្មោះជនជាតិបរទេសគឺ Brooks Jeremy Hinton។ នាបច្ចុប្បន្ននេះមិនទាន់មានព័ត៌មានជាផ្លូវការស្តីពីសញ្ជាតិរបស់អ្នកធ្វើដំណើរចំនួន ៧៣ នាក់នេះ  រួមទាំងសមាជិកក្រុមអាកាសយានិកចំនួន ៥ នាក់ទៀតនៅយន្តហោះ ដែលបានជួបគ្រោះថ្នាក់នេះទេ។ រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៤១ នាក់ត្រូវបានស្លាប់នៅក្នុងអគ្គីភ័យឆាបឆះនេះ ហើយមូលហេតុនៃគ្រោះថ្នាក់នេះក៏មិនទាន់ដឹងច្បាស់លាស់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ