អគ្គិភ័យឆាបឆេះនៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅលើកោះ Okinawa

(VOVWORLD) - អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបានកើតមានឡើងនៅឃ្លាំងស្តុកវត្ថុធាតុដើមដ៏គ្រោះថ្នាក់នៅឯមូលដ្ឋានទ័ពអាកាស ដ៏សំខាន់របស់អាមេរិកលើកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន។
អគ្គិភ័យឆាបឆេះនៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅលើកោះ Okinawa - ảnh 1 ផ្សែងនៅកន្លែងអគ្គិភ័យឆាបឆេះ (រូបថត VNA)

កាលពីថ្ងៃទី ២២ ខែមិថុនា អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបានកើតមានឡើងនៅឃ្លាំងស្តុកវត្ថុធាតុដើមដ៏គ្រោះថ្នាក់នៅឯមូលដ្ឋានទ័ពអាកាស ដ៏សំខាន់របស់អាមេរិកលើកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន។ យោងតាមប្រភពព័ត៌មានពីកងទ័ពអាកាសអាមេរិកបានអោយដឹងថាអគ្គិភ័យបានឆាបឆេះនាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅឯអគារកណ្តាល នៃមូលដ្ឋានទ័ពអាកាសKadena និងបានឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង។

តំបន់នេះត្រូវបានបិទទ្វារហើយបុគ្គលិកទាំងអស់ត្រូវបានជម្លៀសចេញខណៈក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងឆាបឆេះ។ ការស៊ើបអង្កេតកំពុងត្រូវបានធ្វើជាបន្ទាន់ ដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ