អគ្គីភ័យ​ឆេះព្រៃនៅកោះហា Hawaii បណ្តាលឲ្យមនុស្សយ៉ាង​ហោច ​៦៧​នាក់​បាន​ស្លាប់

(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងតំបន់) ចំនួនមនុស្សស្លាប់ក្នុងអគ្គីភ័យឆេះព្រៃនៅលើកោះរមណីយដ្ឋាន Maui (រដ្ឋ Hawaii សហរដ្ឋអាមេរិក) បានកើនឡើងរហូតដល់ ៦៧នាក់ ខណៈដែលអគារប្រហែល ១.៧០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ។
អគ្គីភ័យ​ឆេះព្រៃនៅកោះហា Hawaii បណ្តាលឲ្យមនុស្សយ៉ាង​ហោច ​៦៧​នាក់​បាន​ស្លាប់ - ảnh 1ក្រុង Lahaina លើកោះ Maui ក្នុងរដ្ឋ Hawaii ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងបន្ទាប់ពីអគ្គីភ័យ។ រូបថត៖ រ៉យទ័រ

អភិបាលរដ្ឋ Hawaii លោក Josh Green បានឲ្យដឹងថា ភ្លើងឆេះបានបំផ្លាញទាំងស្រុងនូវទីក្រុង Lahaina នៅផ្នែកខាងលិច ធ្វើឲ្យ"ប្រហែល ៨០% នៃទីក្រុង Lahaina បានបាត់បង់"។ ប្រឈមមុខនឹងស្ថានភាពនោះ ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី ១០ ខែសីហា បានប្រកាសថា ភ្លើងឆេះព្រៃគឺជា"គ្រោះមហន្តរាយទ្រង់ទ្រាយធំ" និងបានបញ្ជាផ្តល់កញ្ចប់ជំនួយសហរដ្ឋសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ការស្តារឡើងវិញបន្ទាប់ពីគ្រោះអគ្គីភ័យអាចនឹងអូសបន្លាយជាច្រើនឆ្នាំ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការយ៉ាងប្រញាប់ប្រញាល់ ខណៈដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកបន្ទាន់ ឬចាកចេញពីកោះ។       

មុននោះ មានភ្លើងឆេះធំចំនួនបីបានផ្ទុះឡើងកាលពីយប់ថ្ងៃទី ៨ ខែសីហា នៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Maui ដោយសារតែខ្យល់បក់ខ្លាំងពីព្យុះហឺរីខេន Dora ។ អណ្ដាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយលេបត្របាក់ទីក្រុងឆ្នេរសមុទ្រ Lahaina។ ភ្លើងឆេះព្រៃនៅលើកោះ Maui គឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃកោះហាវ៉ៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ