អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយអង្គភាពអាជីវកម្មសិង្ហបុរី

អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយអង្គភាពអាជីវកម្មសិង្ហបុរី - ảnh 1
អគ្គលេខា Nguyen Phu Trong ជួបជាមួយអង្គភាពអាជីវកម្ម
(រូបថតៈ TTXVN)


(VOV)-នាព្រឹកថ្ងៃទី១៤កញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តវៀត
ណាម Nguyen Phu Trong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ សឹង្ហបុរី បានមានការជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម សិង្ហបុរីនិង
បណ្តាអង្គភាពអាជីវកម្មនាំមុខ របស់សឹង្ហបុរី ក្នុងនោះមានអង្គភាព​អាជីវកម្មដែល
កំពុងធ្វើការរកស៊ីនៅវៀតណាម។ ក្នុងជំនួប អគ្គលេខា​ Nguyen Phu Trong បាន
ឧទ្ទេសនាមរាល់ការផ្តួចផ្តើមគំនិតធំៗរបស់វៀតណាម ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ច
សង្គម និងកំណត់ចំណុចលេចធ្លោចំនួន៣ក្នុងនោះ​មានការសុក្រិដ្ឋរបបអភិវឌ្ឍន៌
ប្រភពធនធានមនុស្ស និងអភិវឌ្ឍន៌ហេដ្ឋារចនា សម្ព័ន្ធ។ អគ្គលេខា Nguyen Phu
Trong និយាយថា៖

        “ខ្ញុំសង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងសេដ្ឋកិច្ចពា
ណិជ្ជកម្មវិនិយោគរវាងវៀតណាមជាមួយសឹង្ហបុរីនឹងមានការអភិវឌ្ឍន៌ថ្មី។ក្នុង
ឱកាសនេះដែរ តាងនាមរដ្ឋវៀតណាមសូមថ្លែងអំណគុណនិងស្វាគមន៌ប្រ

សិទ្ធ​ភាពវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មសឹង្ហបុរីក្នុងរយៈពេលកន្លង

ទៅ”។

អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយអង្គភាពអាជីវកម្មសិង្ហបុរី - ảnh 2
អគ្គលេខា Nguyen Phu Trong ថ្លែងមតិនៅសាលាគោល
នយោបាយសុច្ចៈធុម៌ Lee Kuan Yew

        ក៏ក្នុងថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានអញ្ជើញទៅទស្សនា សាលាគោលនយោបាយសុច្ចៈធុម៌ Lee Kuan Yew និងមានបទថ្លែងមតិ សំខាន់
ក្រោមប្រធានបទ “ដើម្បីអាស៊ី-អាគ្នេយ៌១សន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិង
អភិវឌ្ឍន៌”។ ក្នុងស្ថានភាពអន្តរជាតិនាសព្វថ្ងៃ ការកសាង​សហគមអាស៊ាន១សមា
គ្គីភាព និងរឹងមាំមានអត្ថន័យសំខាន់ជាងពេលណា ទាំងអស់ ដើម្បីអាស៊ី​អគ្នេយ៌
១សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ អភិ វឌ្ឍន៌និងសម្បូរុងរឿង។ ចំពោះព្រឹត្ត
ការជិតៗនេះនៅសមុទ្រខាងកើត អគ្គលេ​ខាNguyen Phu Trongបានលើកច្បាស់
ថា វៀតណាមសន្យា អនុវត្តយ៉ាងត្រឹមត្រូវក្រមប្រតិបត្តិ​ សម្រាប់ភាគីនានានៅ
សមុទ្រខាងកើត(DOC)និងសន្យាសកម្មរួមជាមួយបណ្តា ប្រទេសអាស៊ានជម្រុញ
កិច្ចចរចារជាមួយចិនលើក្រមសីលធម៌នៃបញ្ហាសមុទ្រខាង កើត​(COC)ផងដែរ។
 ​​​​      នារសៀលថ្ងៃ ១៤ កញ្ញា អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូជាន់
ខ្ពស់វៀតណាមបានអញ្ជើញមកដល់រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ច
នៅសឹង្ហបុរីប្រកបដោយជោគជ័យ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ