អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងតំណាងស្ថាប័នការទូតវៀតណាមនៅឯបរទេស

(VOVworld)-នាថ្ងៃទី២កក្កដា អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅ​ឯបរទេស អាណត្តិ ២០១៥-២០១៨។ នៅទីនេះ លោក Nguyen Phu Trong បានលើក ច្បាស់ថា ក្នុងកាលៈទេសៈ ពិភពលោកនិងតំបន់កំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញ ដូច្នេះ វៀតណាមបន្តជម្រុញអនុវត្តការផ្តួចផ្តើមគំនិតធ្វើសមាហរណកម្មអន្តរជាតិ ។ ស្តីអំពីភារកិច្ចរបស់ឯកអគ្គរដ្ឋទូតប្រធានស្ថាប័នតំណាងការទូតវៀតណាមនៅ​ឯបរទេស លោកអគ្គលេខាបានស្នើថា៖ “មុនបង្អស់គឺក្តាប់ជាប់មុខងារភារកិច្ច និងអនុវត្តដោយប៉ិនប្រសប ។ ទី២ គឺត្រូវរក្សាជាប់គោលមាគ៌ា ទស្សនៈ ការផ្តូចផ្តើមគំនិតរបស់បក្សកុម្មុយនិស្តវៀតណាមលើគ្រប់ជ្រុងជ្រោយ ផងដែរ”។

អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងតំណាងស្ថាប័នការទូតវៀតណាមនៅឯបរទេស - ảnh 1
អគ្គលេខា Nguyen Phu Trong ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនិងតំណាងស្ថាប័នការទូតវៀតណាមនៅឯបរទេស


        លោកអគ្គលេខាក៏បានលើកច្បាស់ថា សហគមន៍ជនវៀតណាមនៅឯបរទេស គឺធំធេងណាស់ ដូច្នេះឯកអគ្គរដ្ឋទូតប្រធានស្ថាប័នតំណាងការទូតវៀតណាត្រូវតែធ្វើឲ្យល្អនូវកិច្ចការសហគមន៍គាំពាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលសម្រាប់ជួយ ឧបត្ថម្ភជនវៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ