អគ្គលេខាធិការ AL អំពាវនាវបង្កើតតុលាការពិសេសជំនុំជំរះអ៊ីស្រាអែល

អគ្គលេខាធិការ AL អំពាវនាវបង្កើតតុលាការពិសេសជំនុំជំរះអ៊ីស្រាអែល - ảnh 1
អគ្គលេខាធិការ AL អំពាវនាវបង្កើតតុលាការពិសេសជំនុំជំរះអ៊ីស្រាអែល (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ មេសា ថ្លែងមតិនៅកិច្ចប្រជុំថ្កោលទោសសេចក្តី
ប្រកាសរបស់អ៊ីស្រាអែលស្តីពីអំពីការដែលប្រទេសនេះនឹងគ្មានពេលណា
ប្រគល់ ឲ្យវិញតំបន់ខ្ពង់រាប Golan ទេ អគ្គលខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL)
 លោក  Nabil al Arabi បានអំពាវនាវតុលាការព្រហ្មទណ្ឌពិសេសមួយដើម្បី
ជំនុំជំរះ Tel Aviv។ ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក al Arabi បានចាត់ទុកថា
៖ អ៊ីស្រាអែល កំពុងមើលងាយច្បាប់។ តាមគំរោង តំណាងនៃប្រទេសជា
សមាជិក AL ចំនួន ២២ រូបនឹងអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលថ្កោល
ទោសសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu នាថ្ងៃទី ១៧ មេសា​កន្លងទៅនេះដែលថា៖ ខ្ពង់រាប Golan  នឹង
ជារបស់អ៊ីស្រាអែលជារៀល រហូត។ ក្នុងពេលនោះ កាសែត Haaretz របស់
អ៊ីស្រាអែលបានដក ស្រង់ពាក្យសំដីរបស់មន្ត្រីអារ៉ាប់ជាន់ខ្ពស់មួយរូបបាន
ឲ្យដឹងថា៖ កិច្ចប្រជុំនេះ គ្រាន់តែមានចរិតលក្ខណៈបែបបទដើម្បីឡើង
សម្លេងប្រឆាំងជំទាស់សេចក្តីសម្រេចចិត្ត របស់លោក Netanyahu
តែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ