អគ្គលេខាធិការ GCC ពិនិត្យមើលការបង្កើនទំនាក់ទំនងជាមួយចិន

អគ្គលេខាធិការ GCC ពិនិត្យមើលការបង្កើនទំនាក់ទំនងជាមួយចិន - ảnh 1
ប្រទេស អារ៉ាប់ចំនួន ៦ ក្នុងប្លុកនេះមានគោលបំណេងបង្កើនទំនាក់ទំនងជាមួយចិន។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៥ ធ្នូ អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូង
សមុទ្រពែក្យ (GCC) លោក Adbdullatif al-Zayani បានសង្កត់ធ្ងន់ថា៖ ប្រទេស អារ៉ាប់
ចំនួន ៦ ក្នុងប្លុកនេះមានគោលបំណេងបង្កើនទំនាក់ទំនងជាមួយចិន។ ថ្លែងមតិ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីដ លោក al-Zayani បានសង្កត់ធ្ងន់ទៅលើគោលបំណង
ជំរុញចំណង មិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការជាមួយចិន។ រីឯខ្លួនវិញ
លោក Wang Yi បានអះអាងថា៖ ប៉េកាំងមានគោលបំណងបើកទូលាយទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំង ផ្តោតទៅលើកិច្ចសហប្រតិបត្តិការនិង
ទំនាក់ទំនងយុទ្ធសាស្ត្រ រវាងចិន​និង GCC។ ក្នុងរយៈពេលស្នាក់នៅអារ៉ាប់ប៊ីសាអ៊ូឌីដ
លោក Wang Yi នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះគឺព្រះវង្សានុ
វង្ស Saudi al-Faisal អំពីទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប៉េកាំងនិង Riyadh ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ