អគ្គលេខាធិការ UN អំពាវនាវឱ្យដាក់ពង្រាយកម្លាំងអន្តរជាតិដើម្បី​ជួយឧបត្ថម្ភ​ហៃទី

(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres បានអំពាវនាវឱ្យដាក់ពង្រាយ "ជាបន្ទាន់" នូវកងកម្លាំងអន្តរជាតិរួមទាំងប៉ូលីសនិងកងទ័ពទៅកាន់ប្រទេសហៃទី ដើម្បីជួយប៉ូលីសក្នុងមូលដ្ឋានទប់ទល់នឹងក្រុមជនប្រដាប់អាវុធដែលកំពុងតែធ្វើសកម្មភាពខ្លាំងនៅក្នុងប្រទេសការាបៀននេះ។
អគ្គលេខាធិការ UN អំពាវនាវឱ្យដាក់ពង្រាយកម្លាំងអន្តរជាតិដើម្បី​ជួយឧបត្ថម្ភ​ហៃទី - ảnh 1មនុស្សម្នាភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារតែអំពើហិង្សាកើនឡើង។ រូបភាព៖ AFP/VNA

នៅក្នុងលិខិត១២ទំព័រដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវដាក់ពង្រាយកងកម្លាំងចម្រុះជាតិ នៅខាងក្រៅអង្គការសហប្រជាជាតិទៅកាន់ប្រទេសហៃទី។ បើតាមលោក ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខដ៏ស្មុគ Ariel Henry បានដាស់តឿនម្តងហើយម្តងទៀតឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ដើម្បីគាំទ្រដល់កងកម្លាំងប៉ូលីសក្នុងតំបន់ ខណៈដែលក្រុមប្រដាប់អាវុធបានគ្រប់គ្រង ៨០% នៃរដ្ឋធានី Port-au-Prince ប្រទេសហៃទី។ ក្រុមទាំងនេះតែងតែបង្កការភ័យខ្លាចដល់ប្រជាជនដោយការចាប់ជំរិត និងការប្លន់ប្រដាប់អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ