អគ្គលេខាធិការអង្គការណាតូបានអំពាវនាវឱ្យពង្រឹងកម្លាំងនៃសម្ព័ន្ធភាពយោធា

(VOVWORLD) - ចំណាត់ការទាំងនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុបកាន់ តែតានតឹង ជាពិសេសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំមុន។
អគ្គលេខាធិការអង្គការណាតូបានអំពាវនាវឱ្យពង្រឹងកម្លាំងនៃសម្ព័ន្ធភាពយោធា - ảnh 1លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី ១០ វិច្ឆិកា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានអំពាវនាវឱ្យបង្កើនកម្លាំងនៃនៃសម្ព័ន្ធភាព យោធានេះ ក្នុងបរិបទដែលយន្តការគ្រប់គ្រងអាវុធសំខាន់ៗទាំងអស់មិនមានអត្ថិភាពទៀតហើយ។

យោងតាមប្រមុខណាតូ រុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រង អាវុធសំខាន់ៗទាំងអស់។ មុននោះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ រុស្ស៊ីបានផ្អាកការចូលរួមក្នុងសន្ធិសញ្ញាកាត់ បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រ (New START) ជាឯកសារចុងក្រោយដែលគ្រប់ គ្រងចំនួនអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ី។ លើសពីនេះ សន្ធិសញ្ញាស្តីពី ការលុបបំបាត់កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី (INF) ក៏ “គ្មាន សុពលភាព” នៅពេលខ្វះការចូលរួមពីរុស្ស៊ីផងដែរ។
ចំណាត់ការទាំងនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុបកាន់ តែតានតឹង ជាពិសេសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ