អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ky Moon អំពាំវនាវប្រជាជនលើពិភពលោកទាំងមូល អនុវត្ត៖ “ម៉ោងផែនដី”
(VOV) /  
តាមអ្នកយកព័តមាន នៃទីភ្នាក់ងារសារព័តមានវៀតណាម ប្រចាំនៅអង្គការ
សហប្រជាជាតិ នាថ្ងៃទី 30 មិនា អោយដឹងថា៖ អគ្គលេខាធិការអង្គការសហ
ប្រជាជាតិ លោក Ban Ky Moon បានអំពាំវនាវ ប្រជាជនលើពិភពលោកទាំង
មូល អនុវត្ត៖ “ម៉ោងផែនដី” ដើម្បីសម្ដែងមនោសញ្ជេតនា សាមគ្គីភាព ជា
មួយ ប្រជាជនចំនួន 20% លើពិភពលោក នាបច្ចុប្បន្ន កំពុង គ្មានអគ្គីសនី
ប្រើប្រាស់។
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ky Moon (http://www.cpv.org.vn) |
ឆ្នាំ 2012 ជាមួយ ប្រទេសនិងដំបន់ដែនដីជិត 150 លើទូទាំងពិភពលោក បានសន្យាផ្តាច់អគ្គីសនី ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនេះ សំដៅផ្ញើសារមួយថា បានដល់ពេលវេលា សហគមពិភពលោក គប្បីធ្វើសកម្មភាព ដើម្បីផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ky Moon អះអាងថា៖ ម៉ោងផែនដី ជានិមិត្តរូប នៃការសន្យា របស់ ពិភពលោកទាំងមូល ដើម្បីថាមពលចីរភាពអោយមនុស្ស គ្រប់រូប និងឆ្ពោះទៅ អនាគត ថាមពលស្អាត ប្រសិទ្ធភាព និងជាក់ស្ដែង៕
-VOV