អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យ​នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ​

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ៨ ខែសីហាបានចាត់ទុកថា ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ បានវិលត្រឡប់មកវិញក្រោយរយៈពេលជាច្រើនទស្សវត្សរ៍ ហើយបានអំពាវនាវឲ្យបណ្តាប្រទេសដែលមានអាវុធនុយក្លេអ៊ែរប្តេជ្ញា មិនប្រើប្រាស់អាវុធ ទាំងនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យ​នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ​ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖Kyodo)

ការអត្ថាធិប្បាយរបស់ប្រមុខ UN ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាជាមួយអ្នកសារព័ត៌មាន ក្នុងពិធីរំលឹកទិវាសន្តិភាពនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន សំដៅរំលឹកដល់ព្រឹត្តិការណ៍ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងនេះ កាលពីឆ្នាំ ១៩៤៥។

កាលពីមួយសប្តាហ៍មុន លោក Antonio Guterres ក៏បានព្រមានថា ពិភពលោកត្រូវប្រឈមមុខនឹង "ហានិភ័យនុយក្លេអ៊ែរដែលមិនធ្លាប់មាន ចាប់តាំងពីដំណាក់កាលកំពូលនៃសង្គ្រាមត្រជាក់" ហើយ "ប្រសិនជាមានការយល់ច្រឡំនិងការគណនាខុសកើតឡើង នឹងនាំមកនូវការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ