អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការវិនិយោគលើប្រជាជន ផ្តល់អាទិភាពដល់ការអប់រំ

(VOVWORLD) - នៅក្នុងសារក្នុងឱកាសនៃទិវាអប់រំអន្តរជាតិ ២៤ មករា ខាងមុខនេះ កាលពីថ្ងៃទី ១៧ មករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍមនុស្ស និងផ្តល់អាទិភាពដល់ការអប់រំ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការវិនិយោគលើប្រជាជន ផ្តល់អាទិភាពដល់ការអប់រំ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

លោក Guterres បានសង្កត់ធ្ងន់ថា "ការវិនិយោគមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ៤ ហើយការអប់រំគឺជា "មូលដ្ឋានគ្រឹះនៃសង្គម សេដ្ឋកិច្ច និងសក្តានុពលរបស់មនុស្សគ្រប់រូប"។ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសទាំងអស់បង្វែរការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៃការផ្លាស់ប្តូរការអប់រំសកលកាលពីខែកញ្ញាឆ្នាំមុនទៅជាសកម្មភាពជាក់ស្តែងដើម្បីបង្កើតបរិយាកាសសិក្សាដែលរួមបញ្ចូលសម្រាប់សិស្សទាំងអស់។ លោកបានមានប្រសាសន៍ថា ឥឡូវនេះក៏ជាពេលវេលាដើម្បីបញ្ចប់ច្បាប់ទាំងអស់ និងប្រព្រឹត្តិតការរើសអើងដែលរារាំងដល់ការទទួលបានការអប់រំ។

លោក Guterres ក៏បានលើកទឹកចិត្តដល់ប្រទេសនានាឱ្យដាក់ការអប់រំជាស្នូលនៃការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០២៣ និងកិច្ចប្រជុំកំពូលស្តីពីផែនការអនាគតនៅឆ្នាំ ២០២៤។ លោកបានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើន និងកាន់តែប្រសើរឡើងនៅក្នុងការអប់រំប្រកបដោយគុណភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ