អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ​លុបបំបាត់​សំណល់​នៃ​បរបបទាសភាព តាមរយៈការអប់រំ

(VOVWORLD) - ដោយពណ៌នាការអប់រំគឺជាប្រភេទអាវុធដ៏មានឥទ្ធិពលបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នៃរបបទាសភាព អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាស់តឿនដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលើពិភពលោកបញ្ជូលមេរៀនអំពីមូលហេតុ សកម្មភាព និងផលវិបាកយ៉ាងជ្រាលជ្រៅនៃគ្រោះជួញដូរទាសករឆ្លងអាត្លង់ទិកទៅក្នុងកម្មវិធីសិក្សា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យ​លុបបំបាត់​សំណល់​នៃ​បរបបទាសភាព តាមរយៈការអប់រំ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ THX/VNA

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឱកាសទិវាអន្តរជាតិឧទ្ទិសវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះនៃរបបទាសភាព និងការជួញដូរទាសករឆ្លងអាត្លង់ទិក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ២៧ មីនា បានអំពាវនាវឱ្យលុបបំបាត់ការរើសអើងជាតិសាសន៍ ទាសភាពតាមរយៈ ការអប់រំ។

ដោយពណ៌នាការអប់រំគឺជាប្រភេទអាវុធដ៏មានឥទ្ធិពលបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នៃរបបទាសភាព អគ្គលេខាធិការអង្គការសហប្រជាជាតិបានដាស់តឿនដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលើពិភពលោកបញ្ជូលមេរៀនអំពីមូលហេតុ សកម្មភាព និងផលវិបាកយ៉ាងជ្រាលជ្រៅនៃគ្រោះជួញដូរទាសករឆ្លងអាត្លង់ទិកទៅក្នុងកម្មវិធីសិក្សា។

ក្នុងឆ្នាំ ២០០៧ អង្គការសហប្រជាជាតិបានសម្រេចកំណត់យកថ្ងៃទី ២៥ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិឧទ្ទិសវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃរបបទាសភាព និងការជួញដូរទាសករឆ្លងអាត្រង់ទិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ