អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យកងកម្លាំងបរទេសដកខ្លួនចេញពីលីប៊ី

(VOVWORLD) - បន្ទាប់ពីបានដោះលែង លោក Saadi Gaddafi បានជិះយន្តហោះឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យកងកម្លាំងបរទេសដកខ្លួនចេញពីលីប៊ី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ AFP/TTXVN)

ប្រព័ន្ធផ្សព្វផ្សាយ នៃតំបន់អាហ្រ្វិកខាងជើង បានរាយការ ណ៍ នៅថ្ងៃទី ៥ ខែកញ្ញាថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ជាថ្មីម្តងទៀត បានជំរុញឱ្យប្រទេសនានាដកទាហានទាំងអស់ និងទាហានស៊ីឈ្នួលបរទេសទាំងអស់ចេញពីលីប៊ី ព្រមទាំងបានអះអាងថា វត្តមានរបស់កងកម្លាំងទាំងនេះនៅក្នុងប្រទេសអាហ្វ្រិកខាងជើងគឺជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅខែតុលាឆ្នាំ ២០២០។

នៅថ្ងៃដដែល ទី ៥ ខែកញ្ញានេះ  អាជ្ញាធរលីប៊ីបានដោះលែង Saadi Gaddafi កូនប្រុសរបស់អតីតមេដឹកនាំ Muammar Gaddafi ដែលត្រូវបានបណ្តេញចេញពីអំណាចក្នុងការបះបោរឆ្នាំ ២០១១។ បន្ទាប់ពីបានដោះលែង លោក Saadi Gaddafi បានជិះយន្តហោះឆ្ពោះទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ