អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់បណ្ដាប្រទេសមហាអំណាច នុយក្លេអ៊ែរ គោរពការសន្យា

(VOVWORLD) - បច្ចុប្បន្ននេះគឺជាពេលវេលាដែលបណ្ដាប្រទេសមានអាវុធនុយក្លេអ៊ែរ សន្យាអនុវត្តន៍គោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន (NFU) មិនប្រើប្រាស់ និងគំរាមកំហែងដល់បណ្ដាប្រទេសមិនមាននុយក្លេអ៊ែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់បណ្ដាប្រទេសមហាអំណាច នុយក្លេអ៊ែរ គោរពការសន្យា - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ៨ ខែសីហាបានអំពាវនាវដល់បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ គោរព ការសន្យាមិនធ្វើការវាយប្រហារសង្គ្រប់ដោយអាវុធនុយក្លេអ៊ែរ ព្រមទាំងព្រមានថាការរត់ប្រណាំងសព្វាវុធនុយក្លេអ៊ែរបានវិលត្រឡប់មកវិញហើយ ខណៈពេលដែលបរិបទអន្តរជាតិកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres បានបញ្ជាក់ថា បច្ចុប្បន្ននេះគឺជាពេលវេលាដែលបណ្ដាប្រទេសមានអាវុធនុយក្លេអ៊ែរ សន្យាអនុវត្តន៍គោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន (NFU) មិនប្រើប្រាស់ និងគំរាមកំហែងដល់បណ្ដាប្រទេសមិនមាននុយក្លេអ៊ែរ។  លោកបានលើកច្បាស់ថា ប្រសិនបើគ្មានប្រទេសណាប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ក៏គ្មានសង្គ្រាមនុយក្លេអ៊ែរផងដែរ។

ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នពិភពលោក មានក្បាលនុយក្លេអ៊ែរប្រមាណ ១៣ ០០០ គ្រាប់ ព្រមទាំងកញ្ចប់វិនិយោគដ៏ធំសម្បើមទំនើបកម្មឃ្លាំងអាវុធបរមាណូ។ លោកបានចាត់ទុកថា ចាំបាច់ត្រូវបញ្ឈប់សកម្មភាពនេះ ហើយប្រើប្រាស់កញ្ចប់ទឹកប្រាក់ទាំងនេះ ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ លុបបំបាត់ភាពក្រីក្រ ក៏ដូចជាដោះស្រាយតម្រូវការរបស់សហគមន៍អន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ