អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យផ្ដោតសំខាន់លើសន្តិភាពនៅក្នុងសារស្វាគមន៍ឆ្នាំថ្មី ២០២៣

(VOVWORLD) - នៅក្នុងសារវីដេអូស្វាគមន៍ឆ្នាំថ្មី លោក Guterres បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៣ ពិភពលោកគួរតែដាក់សន្តិភាពជាស្នូលនៅ ក្នុងគ្រប់ពាក្យសម្តី និងសកម្មភាពទាំងអស់របស់ខ្លួន។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យផ្ដោតសំខាន់លើសន្តិភាពនៅក្នុងសារស្វាគមន៍ឆ្នាំថ្មី ២០២៣  - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ២៨ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យប្រទេសនានាជុំវិញពិភពលោកដាក់សន្តិភាពជាស្នូលនៅ ក្នុងគ្រប់ពាក្យសម្ដីនិងសកម្មភាពទាំងអស់។ នៅក្នុងសារវីដេអូស្វាគមន៍ឆ្នាំថ្មី លោក Guterres បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៣ ពិភពលោកគួរតែដាក់សន្តិភាពជាស្នូលនៅ ក្នុងគ្រប់ពាក្យសម្តី និងសកម្មភាពទាំងអស់របស់ខ្លួន។ សន្តិភាពជាមួយគ្នា តាមរយៈ ការសន្ទនាគ្នា ដើម្បីបញ្ចប់ជម្លោះ។ សន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុ ដើម្បី កសាងពិភពលោកប្រកបដោយនិរន្តរភាព។ លោកអគ្គលេខាធិការអង្គការសហ ប្រជាជាតិ បានលើកច្បាស់ថា សន្តិភាពក៏ចាំបាច់ផងដែរនៅក្នុងគ្រប់គ្រួសារ គ្រប់ផ្ទះ និងសន្តិភាពនៅលើលំហរអ៊ីនធឺណិត។ បច្ចុប្បន្ននេះ នៅតែមានស្ថានភាពដែល ប្រជាជននៅប្រទេសនានាដូចជាអ៊ុយក្រែន អាហ្វហ្គានីស្ថាន និងសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ត្រូវចាកចេញពីផ្ទះដើម្បីស្វែងរកជីវភាពប្រសើរជាងមុន។ មនុស្សជាង ១០០ លាននាក់ត្រូវតែជម្លៀសដោយអំពើហិង្សា គ្រោះងភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងភាពក្រីក្រ។ ដូច្នេះហើយ លោកអគ្គលេខាធិការអង្គការសហ ប្រជាជាតិបានអំពាវនាវឱ្យប្រទេសនានាខិតខំប្រឹងប្រែងរួមគ្នាដើម្បី "ធ្វើឱ្យឆ្នាំ ២០២៣ ក្លាយជាឆ្នាំដែលសន្តិភាពត្រូវបានស្ដារឡើងវិញសម្រាប់ប្រជាជន គ្រួសារទាំងអស់ និងសម្រាប់ពិភពលោក"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ