អគ្គលេខាធិការអង្គការសហប្រជាជាតិ​អះអាងពី​ការជួយ​ឧបត្ថម្ភ​វៀតណាម​ក្នុងការជំរុញការផ្លាស់ប្ដូរថាមពល

(VOVWORLD) - អង្គការសហប្រជាជាតិបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់បណ្ដាប្រទេស G7 ដោយបានផ្ដល់អាទិភាពដល់វៀតណាម ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូស្ដីពីការផ្ទេរប្ដូរថាមពល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ​អះអាងពី​ការជួយ​ឧបត្ថម្ភ​វៀតណាម​ក្នុងការជំរុញការផ្លាស់ប្ដូរថាមពល - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  និងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Selwin Hart  (រូបថត៖ baoquocte.vn)

ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ១៨ ឧសភា ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកបញ្ហាអាកាសធាតុ និងជាឧបការីអគ្គលេខាធិការ លោក Selwin Hart បានប្រគល់សារលិខិតរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិជូនចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាម  Pham Minh Chinh ដោយបានអះអាងថា អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូអំពីការផ្ទេរប្ដូរថាមពលជាមួយក្រុមប្រទេស G7 ។

ក្នុងសារលិខិតនេះអគ្គលេខាធិការអង្គការសហប្រជាជាតិបានអបអរសាទរវៀតណាមដែលបាននាំចេញការសន្យាយ៉ាងខ្លាំងក្លានៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃបណ្ដាប្រទេសហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-26) ស្តីពីការសម្រេចឲ្យបានការបំភាយឧស្ម័នសុទ្ធ ត្រឹមសូន្យ នៅឆ្នាំ ២០៥០ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនី ធ្យូងថ្មក្នុងស្រុក។ ទន្ទឹមនឹងនេះ លោកបានអះអាងថា អង្គការសហប្រជាជាតិបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរបស់បណ្ដាប្រទេស G7 ដោយបានផ្ដល់អាទិភាពដល់វៀតណាម ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូស្ដីពីការផ្ទេរប្ដូរថាមពល។

 ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ និងរូបលោកអគ្គលេខាធិការ ផ្ទាល់សម្រាប់វៀតណាម ហើយសង្កត់ធ្ងន់ថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយឧបការីរបស់អគ្គលេខាធិការលោក Selwin Hart និងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិក្នុងបញ្ហានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ