អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរលើទូទាំងពិភពលោក

(VOVWORLD) - នាថ្ងៃទី១៥ ឧសភា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានថ្កោលទោសការដែលស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួច ហើយ អំពាវនាវឲ្យព្យុងយ៉ាងលុបបំបាត់អាវុធនុយក្លេអ៊ែរ។
អគ្គលេខាធិការអ.ស.បអំពាវនាវឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរលើទូទាំងពិភពលោក - ảnh 1 អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖Xinhua/TTXVN) 

(VOVworld) - នាថ្ងៃទី១៥ ឧសភា អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានថ្កោលទោសការដែលស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួច ហើយ អំពាវនាវឲ្យព្យុងយ៉ាងលុបបំបាត់អាវុធនុយក្លេអ៊ែរ។ក្នុងសេចក្ដីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យនោះ លោក Guterres បានឲ្យដឹងថា សកម្មភាពរបស់ព្យុង យ៉ាងរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយជាការគំរាមកំហែងទៅលើសន្តិភាពនិងសន្តិសុខតំបន់។ក្នុងពេលនោះ ប្រភពព័ត៌មានការទូតឲ្យដឹងថា អាមេរិកនាថ្ងៃដដែលបានធ្វើកិច្ចចរចារជាមួយ ចិន សំដៅសំរេចលើកិច្ចព្រមព្រៀងស្ដីពីការថ្កោលទោសយ៉ាងខ្លាំងក្លារបស់ ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំពោះករណីសាកល្បងកាំជ្រួចថ្មីបំផុតរបស់ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ