អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន។

អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន។ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong


        VOV-នារសៀលថ្ងៃទី៩មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក​ Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
លោក Renato Rabello ប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន (PcdoB) ដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។ អគ្គលេខា Nguyen Phu Trong បានវាយ
តំលៃខ្ពស់ការរួមចំណែករបស់ PcdoB ចំពោះចលនាឆ្វេងនិយមអាមេរិកឡាទិន បង្ហាញការជឿជាក់ថាក្នុងរយៈពេលខាងមុខ PcdoB នឹងដណ្ដើមបានជោគជ័យ
ជាច្រើនថែមទៀតក្នុងបុព្វហេតុតស៊ូដើម្បីផលប្រយោជន៍របស់ប្រជាពលករ រួមចំណែកជំរុញការតស៊ូរួមរបស់ប្រជាជនប្រេស៊ីននិងអាមេរិកឡាទិនដើម្បី
សន្តិភាពឯករាជប្រជាជាតិប្រជាធិបតេយ្យនិងវឌ្ឍន៍ភាពសង្គម។

        រីឯលោក Renato  Rabello បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏ធំធេងរបស់ការ
តស៊ូរំដោះប្រជាជាតិមុននេះនិងបុព្វហេតុផ្លាស់ប្តូរថ្មីឈានឡើងលិទ្ធិសង្គមនិយម
នាបច្ចុប្បន្នរបស់ប្រជាជនវៀតណាមក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្ត
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ