អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់ត្រាកាន់ទុក្ខសម្តេចជាស៊ីម

(VOVworld)-នាព្រឹកថ្ងៃទី១៩មិថុនា អគ្គលេខាបក្សកុម្មនិស្តវៀតណាម លោក
Nguyen Phu Trong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមក ស្ថានទូតកម្ពុជាប្រចាំនៅក្រុងហាណូយ ដើម្បីគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់
ត្រាកាន់ទុក្ខសម្តេចជាស៊ីម ប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធ
សភា កម្ពុជាដែលទើបនឹងទទួលមរណភាព។

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់ត្រាកាន់ទុក្ខសម្តេចជាស៊ីម - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធ
និងសរសេរកំណត់ត្រាកាន់ទុក្ខរំលឹកសម្តេចជាស៊ីម (រូបថតៈ TTXVN)

        បន្ទាប់ពីពិធីគោរពវិញ្ញាក័្ខន្ធ លោក​Nguyen Phu Trongបានសរសេរកំណត់ត្រា
កាន់ទុក្ខមានខ្លឹមសារថា៖ “សោកស្តាយយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាធម្មពោ
ធិសាលជាស៊ីម ថ្នាក់ដឹកនាំឈ្លាសវៃរបស់ប្រជាជនកម្ពុជា អ្នកបង្កើតរណសិរ្ស
សាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាអ្នកមាន គុណូបការៈដ៏ធំធេងសម្រាប់បុពហេតុ
សន្តិភាព សម្របសម្រួលជាតិ កសាងនិង​អភិវឌ្ឍន៍ប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះ ។ការទទួលមរណភាពរបស់សម្តេចជាស៊ីម  ជាការបាត់បង់ដ៏ធំធេងចំពោះប្រជាជន
កម្ពុជា ហើយវៀតណាមក៏បាត់បង់មិត្ត ដ៏ស្មោះសរ ដែលមានការរួមចំណែកសកម្ម
ចូលក្នុងការរក្សា និងពង្រីកទំនាក់ ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ចំពោះការបាត់បង់នេះ យើង ខ្ញុំសូមផ្ញើរជូនគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា
រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជន កម្ពុជានិងសាច់ញ្ញាតិសម្តេចជាស៊ីមនូវការចូល
រួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត”។

        ក្នុងថ្ងៃដដែល គណៈប្រតិភូនៃក្រសួង ស្ថាប័នរបស់វៀតណាមជាច្រើន​ក៏ បានមកគោរពវិញ្ញាក័្ខន្ធសម្តេចជាស៊ីមនិងសរសេរកំណត់ត្រាកាន់ទុក្ខនៅស្ថានទូត
កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ