អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan

(VOVWORLD) - នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវគោលនយោ បាយឥតងាករ៉េរបស់វៀតណាម គឺយកចិត្តទុកដាក់លើការបង្កើននិងបើកទូលាយទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយថៃ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចពិភាក្សារវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនិងគណៈប្រតិភូក្រសួងការពារជាតិថៃ។ 
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan 

អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនថៃចំពោះវៀតណាមក្នុងការក សាងនិងការពារប្រទេស ព្រមទាំងបានសម្តែងជំនឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញទំនាក់ទំនងមិត្តភាព ជាពិសេសរវាងកងទ័ពនៃប្រ ទេសទាំងពីរនិយាយដោយឡែកនិងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រវៀតណាមនិងថៃនិយាយរួម។

ចំណែកលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwan បានសម្តែងនូវបំណងប្រាថ្នារបស់លោក ក្នុងការបន្តដើរតួនាទីនិងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម និងអះអាងថា ថៃនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបត្តិការនៅក្នុងតំបន់ក៏ដូចជាការអនុវត្តកិច្ចសន្យាដែលភាគីទាំងពីរបានចូលរួម ជាពិសេស គាំទ្រការជំរុញភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ