អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចូលរួម​ពិធី​រំលឹកខួបលើកទី ៧០ នៃទិវាបង្កើតបណ្ដិតសភានយោបាយជាតិហូជីមិញ

(VOVWORLD) -បណ្ដិតសភានយោបាយជាតិហូជីមិញបានក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលដ៏សំខាន់ដល់កម្មាភិបាលសម្រាប់បុព្វហេតុបដិវត្តរបស់បក្ស និងប្រជាជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចូលរួម​ពិធី​រំលឹកខួបលើកទី ៧០ នៃទិវាបង្កើតបណ្ដិតសភានយោបាយជាតិហូជីមិញ - ảnh 1ពិធីរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតបណ្ដិតសភានយោបាយជាតិហូជីមិញ (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ បណ្ដិតសភានយោបាយជាតិហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវាកសាង និងអភិវឌ្ឍន៍ (ឆ្នាំ ១៩៤៩ ឆ្នាំ ២០១៩)។

អញ្ជើញចូលរួមពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថាក្រោយរយៈពេល ៧០ ឆ្នាំ បណ្ដិតសភានយោបាយជាតិហូជីមិញបានអះអាងនូវឋានៈ និងតួនាទីរបស់ខ្លួន។ បណ្ដិតសភានយោបាយជាតិហូជីមិញបានក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលដ៏សំខាន់ដល់កម្មាភិបាលសម្រាប់បុព្វហេតុបដិវត្តរបស់បក្ស និងប្រជាជាតិ។ ក្នុងដំណាក់កាលថ្មីនេះ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិ ជាពិសេសគឺតម្រូវការក្នុងការកសាងជួរកម្មា ភិបាលដែលមានឬទ្ធានុភាព សមត្ថភាព និងកិត្យានុភាព ឲ្យស្មើនឹងភារកិច្ចនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា បណ្ដិតសភានយោបាយជាតិហូជីមិញចាំបាច់ត្រូវផ្នែកលើមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បីកសាងយុទ្ធសាស្ត្ររយៈពេលវែង ពង្រីករាល់សមិទ្ធិផលដែលទទួលបាន ជំនះពុះពារលើការលំបាកសាកល្បង កំណត់បេសកកម្ម ទស្សនវិស័យ តម្លៃស្នូល និងគោលដៅអភិវឌ្ឍន៍របស់បណ្ដិតសភានាប៉ុន្មានទសវត្សរ៍ខាងមុខ។

ទន្ទឹមនឹងនេះ លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា បណ្ដិតសភាគឺជាសាលាបក្ស ដែលមានបេសកកម្មអាទិភាពចម្បងគឺបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រងសម្រាប់បក្ស និងសម្រាប់ប្រព័ន្ធនយោ បាយទាំងមូល ពោលគឺ កម្មាភិបាលគ្រប់រូបត្រូវខិតខំប្រឹងប្រែង សន្សំសម្ចៃ ស្មោះត្រង់ ឲ្យស្មើនឹងភារកិច្ច ស្មោះត្រង់ជាដាច់ខាតចំពោះឧត្តមគតិរបស់បក្ស ចំពោះបុព្វហេតុបដិវត្ត បម្រើមាតុភូមិឲ្យអស់ពីចិត្តពីថ្លើម។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បានប្រគល់ភារកិច្ចដល់កម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាមនៅសាលា ពោលគឺ ត្រូវផ្តោតសំខាន់ទៅលើការងារកម្មាភិបាលដូចជា គ្រូបង្រៀន អ្នកវិទ្យាសាស្ត្រ កម្មាភិ បាលគ្រប់គ្រង ដែលមានទេពកោសល្យ ឫទ្ធានុភាពនយោបាយយ៉ាងរឹងមាំ។ ទន្ទឹមនឹងនេះសិក្ខាកាមត្រូវធ្វើជាគំរូក្នុងការថែទាំការងារកសាងបក្ស សាមគីគ្នា ស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រងខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ