អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ

(VOVWORLD) -លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះគណកម្មកាសេដ្ឋកិច្ចមជ្ឈឹម - ដែលជាស្ថានប័នអចិន្ត្រៃយ៍នៃគណកម្មកាមជ្ឈឹមទទួលបន្ទុកកសាងគម្រោងនេះ បានរៀបចំយ៉ាងហ្មត់ចត់ និងទទួលមតិរួមយោបល់របស់ស្ថាប័នមានសមិត្ថកិច្ច។ ការិយាល័យនយោបាយបានឯកភាពលើខ្លឹមសារនៃរបាយការណ៍ទាំងនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ

នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីផ្ដល់មតិអំពីគម្រោងបូកសរុបរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសន្និដ្ឋានលេខ ៤៨ របស់ការិយាល័យនយោបាយនីតិកាលទី X ស្ដីពីការកសាងនិងអភិវឌ្ឍន៍ខេត្ត Thua Thien Hue និងទីក្រុង Hue ដល់ឆ្នាំ ២០២០ និង សេចក្ដីសន្និដ្ឋានលេខ ៦០  របស់ ការិយាល័យនយោបាយនីតិកាលទី X ស្ដីពីការកសាង និងអភិវឌ្ឍន៍ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ឲ្យក្លាយទៅជាទីក្រុងសំខាន់ៗនៅតំបន់ Tay Nguyen។

ក្រោយពេលបានស្ដាប់របាយការណ៍អំពីខ្លឹមសារនៃគម្រោងបូកសរុបទាំងនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះគណកម្មកាសេដ្ឋកិច្ចមជ្ឈឹម - ដែលជាស្ថានប័នអចិន្ត្រៃយ៍នៃគណកម្មកាមជ្ឈឹមទទួលបន្ទុកកសាងគម្រោងនេះ បានរៀបចំយ៉ាងហ្មត់ចត់ និងទទួលមតិរួមយោបល់របស់ស្ថាប័នមានសមិត្ថកិច្ច។ ការិយាល័យនយោបាយបានឯកភាពលើខ្លឹមសារនៃរបាយការណ៍ទាំងនេះ។

វាយតម្លៃបូកសរុបនូវការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៤៨-KL / TW ស្តីពីការកសាង និងអភិវឌ្ឍន៍ខេត្ត Thua Thien Hue និងតំបន់ទីក្រុង Hue រហូតដល់ឆ្នាំ ២០២០ ការិយាល័យនយោបាយបានឲ្យដឹងថាខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរថ្មីនូវផ្នត់គំនិតនិងធ្វើអាជីវកម្មបានល្អនូវសក្តានុពលនិងគុណសម្បត្តិក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។ ទីក្រុង Hue ត្រូវបាន ទទួលស្គាល់ ជាទីក្រុងមហោស្រពវៀតណាម និងជាទីក្រុងវប្បធម៌ទេសចរណ៍ អាស៊ានជាដើម។ ដោយមានគោលដៅកសាងនិងអភិវឌ្ឍន៍ទីក្រុង Thua Thien Hue ឲ្យក្លាយទៅជាទីក្រុងចំណុះមជ្ឈិម ការិយាល័យនយោបាយបានឯកភាពជាឯកច្ឆន្ទ ក្នុងការដាក់ចេញសេចក្តីសម្រេចចិត្តស្តីពីការកសាងនិងអភិវឌ្ឍខេត្ត Thua Thien Hue ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ព្រមទាំងស្នើឲ្យអោយបក្ខភាគ អាជ្ញាធរនិងប្រជាជនខេត្ត Thua Thien Hue អនុវត្តឱ្យបានម៉ឺងម៉ាត់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនេះ ព្រមទាំងពង្រឹងនិងពង្រីក ការស្រុះចិត្តគំនិតគ្នាក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ