អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong

(VOVWORLD) -  នាថ្ងៃទី ១៣ ខែខែធ្នូ ការិយា ល័យនយោបាយបានជួបធ្វើការជាមួយគណៈ កម្មាធិការបក្សទីក្រុង Hai Phong សំដៅពិនិត្យ បូកសរុបរយៈពេល១៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣២ របស់ការិយាល័យនយោ បាយ សម័យប្រជុំលើកទី ៩ ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Hai Phong ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយទីក្រុង Hai Phong (រូបថតៈ vov.vn)

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់គណៈកម្មាធិការបក្សទីក្រុង Hai Phong មក តាងនាមការិយាល័យនយោបាយ  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអញ្ជើញថ្លែងមតិ ដោយលើកសរសើរចំពោះរាល់លទ្ធផលរដែលទីក្រុង Hai Phong ទទួលបានក្រោយរយៈពេល ១៥ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមក។

យល់ស្របជាមួយនឹងទិសដៅ ភារកិច្ចនារយៈពេលខាងមុខ ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យទីក្រុង Hai Phong ត្រូវខិតខំប្រឹងប្រែង ថែមទៀត ដើម្បីមានការអភិវឌ្ឍឱ្យបានខ្លាំងក្លានិងមាននិរន្តរភាព។ ជាពិសេស ទីក្រុង Hai Phong ត្រូវយកចិត្តទុកដាក់ ចំពោះការកសាងបក្សនិងប្រព័ន្ធនយោបាយពីព្រោះនេះគឺជាកត្តាមួយដែលធានាដល់ការអភិ វឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសណាលជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong (រូបថតៈ vov.vn) 

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកបានសម្តែងនូវទំនុកចិត្ត ថា មានការយល់ស្របគ្នា មានហេដ្ឋារចនាសម្ព័ន្ធ មានយន្តការបើកទូលាយ ហើយ បើពិនិត្យនៅលើមូលដ្ឋាននៃការពិចារណាដ៏ទូលំទូលាយ ទីក្រុង Hai Phong នឹងសម្រេចបាននូវគោលដៅដែលបានដាក់ចេញជាមិនខាន។

យល់ស្របចំពោះអនុសាសន៍របស់ទីក្រុង Hai Phong ក្នុងនោះមានការអនុវត្តយន្តការពិសេសដោយឡែក អគ្គលេខាបក្ស ប្រធានរដ្ឋ បានក្រើនរំលឹកថា គោលនយោបាយពិសេសដោយឡែក គួរតែផ្តោតលើវិស័យជាក់លាក់ វិស័យដែល ប្រទេសជាតិកំពុងលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍន៍ហើយត្រូវតែធានាការគោរពច្បាប់ផងដែរ។

នៅឯជំនួបធ្វើការនេះ ការិយាល័យនយោបាយបានព្រមព្រៀងជាគោលការណ៍ជាមួយនឹងទស្សនៈនិងគោលដៅជាក់លាក់ ដល់ឆ្នាំ ២០២៥ និងឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ ហើយបានព្រមព្រៀងគ្នាលើតម្រូវការត្រូវផ្សព្វផ្សាយឲ្យបាននូវសេច ក្តីសម្រេចថ្មីមួយដើម្បីដឹកនាំទីក្រុង Hai Phong ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ