អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

(VOVWORLD) - នាថ្ងៃទី១១ មិថុនា លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមបានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី (ថ្ងៃទី១២មិថុនា)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកប្រធានាធិបតី Vladimir Putin បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-រុស្ស៊ីនាពេលកន្លងទៅ (រូបថត៖ TTXVN)

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអបអរសាទរលោកប្រធានាធិបតី Putin និងប្រជាជនរុស្ស៊ីបងប្អូន ក្នុងឱកាសទិវាបុណ្យជាតិ ក៏ដូចជាឱកាសរំលឹកខួបលើកទី៧៥នៃទិវាជ័យជំនះលើពួកហ្វាស៊ីសទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយវៀតណាម-រុស្ស៊ីនាពេលកន្លងទៅបន្តមានការអភិវឌ្ឍយ៉ាងខ្លាំង ក្លា។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថាវិស័យការពារជាតិ សន្តិសុខនិងថាម ពលជាសសរស្ដម្ភដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការវៀតណាម-រុស្ស៊ី ហេតុ ដូច្នេះ ត្រូវការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យទាំងនេះឲ្យកាន់តែរីក ចម្រើនថែមទៀត។ ដោយឈរលើស្មារតីនោះ ថ្នាក់ដឹកនាំទាំងពីរបានឯក ភាពគាំទ្រនិងលើកទឹកចិត្តឲ្យបណ្ដាក្រុមហ៊ុនប្រេងឧស្ម័ននៃប្រទេសទាំងពីរចូលរួមក្នុងគម្រោងថ្មីៗរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរនឹង បន្តបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិង វិនិយោគ ពង្រីកជាអតិបរមានូវសក្ដានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដែលរុស្ស៊ីជាសមាជិក ក្នុងគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានចំនួន១០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីលើវិស័យជំនះ ពុះពារលើផលវិបាកដោយជំងឺ Covid-19 ក៏ដូចជាលើ វេទិកាពហុភាគីនានា ដើម្បីជំរុញសន្តិភាព សន្តិសុខ កិច្ចសហប្រតិបតិ្តការ និងច្បាប់អន្តរជាតិលើពិភពលោកនិងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ