អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី

(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសាទរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយមានការរីកចម្រើនយ៉ាងសកម្មនាពេលកន្លងមក ខណៈដែលកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ បច្ចេកទេសយោធា និងកិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នបន្តជាសសរស្តម្ភនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបលោកឯកអគ្គរដ្ឋទូតរុស្ស៊ី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួលជួបសឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក Konstantin Vasilievich Vnukov។ (រូបថត៖ TTXVN)

នាថ្ងៃទី៣ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី លោក Konstantin Vasilievich Vnukov ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ី ព្រមទាំងអះអាងថា គោលនយោបាយដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាមនោះគឺការថែរក្សានិងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ីឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសាទរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយមានការរីកចម្រើនយ៉ាងសកម្មនាពេលកន្លងមក ខណៈដែលកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ បច្ចេកទេសយោធា និងកិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នបន្តជាសសរស្តម្ភនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម-សហព័ន្ធរុស្ស៊ី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ