អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីមន្ទីរពេទ្យយោធាមជ្ឈឹម ១០៨

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅទីក្រុងហាណូយ មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណីនិងទទួលបានកិត្តិនាមវីរៈពលកម្ម។ 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីមន្ទីរពេទ្យយោធាមជ្ឈឹម ១០៨ - ảnh 1តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញប្រគល់កិត្តយសជាវីរៈពលកម្ម ដល់មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨

អញ្ជើញចូលរួមមាន អគ្គលេខាបក្ស លោក Nguyen Phu Trong រួមជាមួយតំណាងក្រសួង ស្ថាប័ន មជ្ឈឹមជាច្រើនរូបទៀត។ អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងពិធី ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam មានបំណង ចង់អោយមន្ទីរពេទ្យយោធាមជ្ឈឹម ក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេរបស់ប្រទេសជាតិ និងកងទ័ព ដោយឆ្ពោះទៅផ្តល់សេវាវេជ្ជសាស្រ្ត ប្រកបដោយគុណភាព ដែលមិនចាញ់ប្រទេសអភិវឌ្ឍន៍ណា មួយឡើយ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់កិត្តិនាមជាវីរៈពលកម្ម ដល់មន្ទីរពេទ្យយោធាមជ្ឈឹម ១០៨, ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានគោលបំណងចង់ឲ្យនាពេលខាងមុខ មន្ទីរពេទ្យនឹងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយកន្លែងព្យាបាលស្រាវជ្រាវនិងបណ្តុះបណ្តាល ដែលមានកិត្យានុភាពទាំងក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ