អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

(VOVworld)-នាព្រឹកថ្ងៃទី១១កុម្ភៈនៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការ
 មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមស្តីពីលទ្ធផលការងារឆ្នាំ២០១៦
និងទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Phu Trong បាន
គូសបញ្ជាក់នូវលទ្ធផល ដែលទទួលបាននាពេលកន្លងទៅដោយអះអាងលក្ខណៈ
ត្រឹមត្រូវ ក្នុងការបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមឡើងវិញ។ ស្តីពីទិសដៅភារ​
កិច្ចនាពេលខាងមុខ លោក Nguyen​ Phu Trong បានក្រើនរំលឹកគណៈកម្មាធិការសេដ្ឋ
កិច្ចមជ្ឈឹមគប្បី ពង្រីកនូវតួនាទីរបស់ខ្លួន ជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រទទួល
បន្ទុកសេដ្ឋកិច្ច សង្គមសម្រាប់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ
និងគណៈលេខាធិ ការ។ លោក Nguyen Phu Trong ក៏បានសំណូមពរឲ្យគណៈកម្មា
ធិការសេដ្ឋកិច្ច មជ្ឈឹមត្រូវបំពេញឲ្យបានល្អថែមទៀតការងារត្រួតពិនិត្យ ឃ្លាំមើល
និងចូលរួមយ៉ាង សកម្មទៅក្នុងកិច្ចការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ ជាពិ
សេសប្រមូលផ្តុំអ្នកជំនាញ ការមានសមត្ថភាពនិងប្រមូលផ្តុំចំណេះដឹងរបស់ស្ថាប័ន
ដទៃក៏ដូចជារបស់សង្គមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ