អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien - ảnh 1
លោក Nguyen Phu Trong បាន អញ្ជើញទៅទស្សនារោងចក្រអគ្គិសនី Lai Chau

(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀល
 ថ្ងៃទី១៦កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien។​មុននោះ ក្នុងដំណើរ ទស្សន
កិច្ចការងារនៅខេត្ត Dien Bien លោក Nguyen Phu Trong បាន អញ្ជើញទៅសាកសួរ
សុខទុកកម្មាភិបាលនិងកម្មកររោងចក្រអគ្គិសនី Lai Chau។ វារីអគ្គីសនី Lai Chau
មានទីតាំងនៅស្រុក Nam Nhun ដែលជាសំណង់ សំខាន់របស់ប្រទេសជាតិ។ នៅ
ទីនេះ លោកមានប្រសាសន៍ថា៖

        “នេះជាស្នាដៃធំមួយនិងមានសារសំខាន់ពិសេស។ ហើយនេះក៏ជាលទ្ធផល
 នៃស្មារតីខិតខំប្រឹងប្រែង មានការច្នៃប្រឌិត ជំនះពុះពារលើការលំបាករបស់កម្មា
 ភិបាល កម្មករ និងរបស់សម្ព័ន្ធក្រុមហ៊ុនអគ្គីសនីវៀតណាមនាពេលកន្លងទៅ
និង របស់តំបន់ទៀតផង។ យើងទទួលបានលទ្ធផលនេះគឺពិតជាមានសារៈ
សំខាន់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ