អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

          (VOV)_នាព្រឹកថ្ងៃទី៧ កក្កដា តាមម៉ោងអាមេរិក នៅសេតវិមាន ​ទីក្រុងវ៉ាស៊ីន
តោន បានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម លោក 
Nguyen Phu Trong និង ប្រធានាធិបតីអាមេរិក លោក Barack Obama ។ នៅទីនេះប្រ
ធានាធិបតី​ Barack Obama បានស្វាគមន៍អគ្គលេខាបក្ស​ Nguyen Phu Trong និងគ
ណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញ​មកបំបេញទស្សន​កិច្ច​ជាផ្លូវការ
នៅអាមេរិក។ លោក  Barack Obama បានសង្កត់ធ្ងន់ថា៖អាមេរិកយក​ចិត្តទុកដាក់
ជាច្រើនចំពោះទំនាក់ទំនងជាមួយវៀតណាម និងវាយតំលៃខ្ពស់​ចំពោះ​តួនាទីរបស់
វៀតណាមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងមានគោលបំណង​ថា​​៖ ​អាមេរិកនិងវៀត
ណាមបង្កើនទំនាក់ទំនងនាពេលខាងមុខ ដើម្បី​ផលប្រយោជន៍នៃប្រទេសទាំងពីរ
និងនៅក្នុងតំបន់។ រីឯ លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមគោ
រពនិងយកចិត្តទុកដាក់ជាច្រើន​ចំពោះ​ទំនាក់​ទំនងជាមួយអាមេរិក។ ភាគីទាំងពីរ
បានពិភាក្សា និងឯកភាពអំពីបណ្ដា​ការកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី
 ហើយសង្កត់ធ្ងន់ទៅលើការ​បង្កើនផ្លាស់ប្តូរ ជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់  ជំរុញខ្លាំង
កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ …លៗ ថ្នាក់ដឹកនាំទាំងពីររូប
 ក៏បានពិភាក្សាអំពី​បញ្ហាសិទ្ធិមនុស្ស និងសម្ដែងគោលបំណងបន្តពិភាក្សា និងបង្កើន
កិច្ច​សហប្រតិបត្តិការលើវិស័យនេះ ដោយស្មារតីបើកទូលាយនិងស្ថាបនា។ ទន្ទឹម
នឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែល
​បានយកចិត្តទុកដាក់ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពថា៖ រក្សារសន្តិ
ភាព ​ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាង​
កើត គាំទ្រការដោះស្រាយជំលោះ ដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់​អន្តរ
ជាតិ។

          ស្ដីពីទំនាក់ទំនងអាមេរិក-វៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បាន
អោយដឹងថា៖ វៀតណាមគាំទ្រការលើកកំរិតទំនាក់ទំនងអាមេរិក-អាស៊ាន ឡើងកំ
រិតដៃគូយុទ្ធសាស្ត្រ និងរួមជាមួយអាមេរិក និងប្រទេសទាក់ទិននានា ដើម្បីពង្រីកតួ
នាទីស្នូលរបស់អាស៊ាន…លៗ

បន្ទាប់ពីជំនួបសន្ទនា អគ្គលេខាបក្ស លោក Nguyen Phu Trong និង​ប្រធានាធិបតីអាមេរិក លោក Barack Obama បានធ្វើសន្និសីទកាសែត។ ​ស្ដីពី​លទ្ធផល​នៃជំនួប
សន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធានាធិបតីអាមេរិក លោក 
Barack Obama បានថ្លែងថា៖

“ ខ្ញុំនិងអគ្គលេខាបក្ស Nguyen Phu Trong បានពិភាក្សាជាមួយ​គ្នាអំពីកិច្ចព្រមព្រៀង
 TPP ជាកិច្ចព្រមព្រៀងដ៏សែនសំខាន់ អាចជួយលើកកំពស់​បទដ្ឋាន ​អំពី​ពលកម្ម 
បរិស្ថាន ហើយនាំមកនូវភាពសម្បូររុងរឿងសំរាប់ប្រជាជន​នៃប្រទេសទាំងពីរ វៀត
ណាមនិងអាមេរិក។ យើងខ្ញុំក៏បានពិភាក្សាអំពីការផ្គត់ផ្គង់តម្រូវការចាំបាច់ ដើម្បី
ដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី។ យើងខ្ញុំក៏បានពិភាក្សា
អំពីការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងដូចជាលោក អគ្គលេខាបានប្រសាសន៍ថា អាមេរិកមានបរិមាណជនវៀតណាមរស់នៅច្រើនជាងគេ បានជា
យើងខ្ញុំមានគោលបំណងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការតាម​កាណាល់នេះ​។”

រីឯ លោក Nguyen Phu Trong បានលើកច្បាស់ថាៈ វៀតណាម​និង​អាមេរិកបាន
ក្លាយទៅជាមិត្ត ក្លាយទៅជាដៃគូលើគ្រប់វិស័យ និងក្នុងអនាគត ​ទំនាក់ទំនងនេះ
នឹងកាន់តែអភិវឌ្ឍន៍តទៅទៀត៖

“ ​វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងទៅ ជា​ពិសេស
គឺ២០ឆ្នាំថ្មីៗនេះ យើងខ្ញុំ និងលោកប្រធានាធិបតីបានផ្លាស់ប្តូរយ៉ងាទូលំ​ទូលាយ និង
លើគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសអោយការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរវាង
ប្រទេសទាំងពីរ។ យើងខ្ញុំបានឯកភាពថានាពេលខាងមុខ ថ្នាក់​ដឹកនាំ នៃបណ្ដាស្ថា
ប័ននិងប្រជាជននៃប្រទេសទាំងពីរខំប្រឹងប្រែងជំរុញការ​អភិវឌ្ឍន៍ទំនាក់ទំនងលើ
គ្រប់វិស័យ ទាំងខាងនយោបាយ, ការទូត សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វិទ្យា
សាស្ត្រ អប់រំ បណ្ដុះបណ្ដាល ការពារជាតិ សន្តិសុខ ។”

បន្ទាប់ពីជំនួបសន្ទនានេះ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក ​Nguyen Phu
Trong និងប្រធានាធិបតីអាមេរិក លោកBarack Obama ​បានអនុម័តលើសេចក្ដីថ្លែង
ការណ៍រួម ស្ដីពីចក្ខុវិស័យរួមវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ