អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ

(VOVWORLD) - នារសៀលថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខាមជ្ឈឹមបក្សប្រធានគណៈកម្មាធិការឃោសនាអប់រំបក្សមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Kikeo Khaykhamphithoun ដែលទៅបំពេញទស្សនកិច្ចនិងចូលរួមសិក្ខាសាលាទ្រឹស្តី លើកទី ៥ រវាងបក្សទាំងពីរដោយប្រធានបទ «អភិវឌ្ឍន៍ខ្លាំងនិងនិរន្តរភាព»។
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ - ảnh 1 អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong 

(VOVworld) -  នារសៀលថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខាមជ្ឈឹមបក្សប្រធានគណៈកម្មាធិការឃោសនាអប់រំបក្សមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Kikeo Khaykhamphithoun ដែលទៅបំពេញទស្សនកិច្ចនិងចូលរួមសិក្ខាសាលាទ្រឹស្តី លើកទី ៥ រវាងបក្សទាំងពីរដោយប្រធានបទ «អភិវឌ្ឍន៍ខ្លាំងនិងនិរន្តរភាព»។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen Phu Trong បានសំដែងគោលបំណងថា៖ នាពេលខាងមុខ គណៈកម្មាធិការឃោសនា អប់រំក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិងគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមនិង ក្រុមប្រឹក្សាវិទ្យាសាស្ត្រសង្គមជាតិឡាវបន្តសហការយ៉ាងជិតស្និទ្ធបង្កើនកិច្ចសហប្រតិបត្តិការបំភ្លឺបញ្ហា ចាំបាច់ដែលប្រទេសនិមួយៗកំពុប្រឈមមុខ ជាពិសេសគឺបញ្ហាកសាងបក្សប្រព័ន្ធនយោបាយអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។ 

  នាថ្ងៃដដែល ថ្លែងមតិក្នុងការទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ូសំប៊ិក លោក Carlos Agostinho do Rosario អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការរវវាងបក្សកម្មុយនិស្តវៀតណាមនិងរណសិរ្សរំដោះម៉ូសំប៊ិកនឹងធ្វើឲ្យស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីររួមចំណែក្នុងសន្តិភាពនិងការ អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ