អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Binh


អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Binh  - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Binh
 (Image: VOV)

(VOVworld) – បន្តដំណើទស្សនកិច្ចការងារនៅខេត្ត Quang Binh ភាគកណ្ដាល
វៀតណាម  នាថ្ងៃទី​៦ កុម្ភៈ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Quang Binh ស្តី
អំពីស្ថាន ភាពសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០១៤ ការអនុវត្តសេចក្តីសម្រេចចិត្តនៃ
មហាសន្និបាត​លើក ១១ របស់បក្សនិងការងារត្រៀមរៀបចំឲ្យមហាសន្និបាត
បក្សភាគគ្រប់ជាន់ថ្នាក់។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានស្ងើច
សរសើរការខំប្រឹងប្រែងរបស់ បក្សភាគរដ្ឋអំណាចនិងប្រជាជនខេត្ត Quang Binh ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។
អគ្គលេខា Nguyen Phu Trong បានចាត់ ទុកថា៖ បើប្រៀបនឹងតំបន់ផ្សេងៗទៀត
ខេត្ត  Quang Binh មានព្រលានយន្តហោះ កំពង់ផែរ មណ្ឌលសេដ្ឋកិច្ចទ្វាច្រក
ព្រំដែនជាដើម ដោយហេតុនេះ យើងត្រូវធ្វើ​អាជីវកម្មយ៉ាងខ្លាំងថែមទៀត
បណ្ដាសក្តានុភាពដើម្បីទទួលបានការអភិវឌ្ឍន៍លេចធ្លោ ដ៏ចីរភាព ក្នុងនោះ ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍កសិកម្ម។ ស្តីអំពីការងារ រៀបចំមហា
សន្និបាតបក្សគ្រប់ជាន់ថ្នាក់ លោក Nguyen Phu Trong បានស្នើរឲ្យថ្នាក់​ដឹកនាំខេត្តត្រៀមរៀបចំខ្លឹមសារឯកសារឲ្យបានល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ