អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បញ្ជាក់ពីតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៩ មករា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម លោក Juan Castillo អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានអះអាងថា៖ បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំប្រជាជនវៀត ណាមដណ្តើមបានជ័យជំនះក្នុងបុព្វហេតុការពារមាតុភូមិ និងកសាងប្រទេសជាតិ។
អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បញ្ជាក់ពីតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Montevideo ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ Dieu Huong/TTXVN)

លោកប្រធានហូជីមិញ ស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំវៀតណាមជាច្រើនជំនាន់ បានដឹកនាំប្រជាជនវៀតណាមកសាងសង្គមនិយមប្រកបដោយជោគជ័យ និងកំពុងមានការរីកចម្រើនជាច្រើនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី (Doi moi)។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ Castillo បានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាមបន្ថែមទៀត ដើម្បីចែករំលែកបទពិសោធន៍ដ៏មានតម្លៃដែលវៀតណាមបានទទួលជោគ ជ័យ យ៉ាងខ្លាំងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បញ្ជាក់ពីតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម - ảnh 2អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Quoc Thanh នៅទីក្រុង Montevideo (រូបថត៖ Dieu Huong/TTXVN)

លោកបានវាយតម្លៃខ្ពស់ចំពោះការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរបស់ប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue កាលពីខែមេសាកន្លងទៅ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអ៊ុយរូហ្គាយ។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយក៏បានឲ្យដឹងថា រួមជាមួយរដ្ឋាភិបាលម៉ុងតេវីដេអូ បក្សកុម្មុយនិស្តអ៊ុយរូហ្គាយកំពុងជំរុញការកសាងលំហវប្បធម៌វៀតណាម រួមទាំងរូបភាពលោកប្រធានហូជីមិញនៅទីតាំងដ៏ស្រស់ស្អាតក្នុងរដ្ឋធានី ដើម្បីរំលឹកដល់លោកប្រធាន។ ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសកាលពី ១១២ ឆ្នាំមុន លោកប្រធានហូជីមិញបានបង្អង់ដំណើរនៅកំពង់ផែសមុទ្រនៃប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ