អគ្គលេខាបក្សកុម្មុយនីសវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប

(VOVworld) - នារសៀលថ្ងៃទី២៥ សីហា នៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស
កុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយប្រធាន
គណៈកម្មាធិការអឺរ៉ុប(EC)លោក Jose Manuel Durao Barroso ដែលកំពុងបំពេញទស្សន
កិច្ចជាផ្លូវការនៅវៀតណាម។លោក Manuel Barroso បានវាយតំលៃខ្ពស់ចំពោះការអភិ
វឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងភាគីទាំង២នា
ពេលថ្មីៗនេះ និងតួនាទីសម្របសម្រួលរបស់វៀតណាមនៅក្នុងទំនាក់ទំនងរវាងអា
ស៊ាននិងEU។លោក Manuel Barroso បានអះអាងថា EU កំពុងសហការយ៉ាងសកម្ម
ជាមួយបណ្ដាស្ថាប័នទាក់ទឹននៅវៀតណាមដើម្បីអនុម័តលើកិច្ចព្រមព្រៀងដៃគូនិង
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ (PCA) ក៏ដូចជាសម្រេចកិច្ចចរចារស្ដីពីកិច្ចព្រម
ព្រៀងពាណិជ្ចកម្មសេរីរវាងវៀតណាមនិងEUយ៉ាងឆាប់រហ័ស។

អគ្គលេខាបក្សកុម្មុយនីសវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប - ảnh 1
អគ្គ លេខាបក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong(ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប(EC)លោក Jose Manuel Durao Barroso (រូបថត៖TTXVN)

រីឯខ្លួនវិញ លោក Nguyen Phu Trong បានអះអាងថាដំណើរទស្សនកិច្ចលើកនេះ
របស់លោកប្រធានEC ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើររវាង
ភាគីទាំង២។លោក​ Nguyen​ Phu Trong បានស្នើរឲ្យ EU ជួយឧបត្ថម្ភវៀតណាមកសាង
និងធ្វើសុក្រិតគោលនយោបាយអភិវឌ្ឍន៍និងគ្រប់គ្រងប្រភពធនធានមនុស្សមានគុណ
ភាពខ្ពស់។លោកក៏បានស្នើរឲ្យភាគីទាំង២បង្កើនថែមទៀតនូវកិច្ចសហប្រតិបតិ្តការក្នុង
បណ្ដាវិស័យផ្សេងៗដែលEUមានឧត្តមភាបនិងវៀតណាមមានតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ