អគ្គលេខាបក្សបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រ តិភូបក្សប្រជាជនបដិវត្តន៍ឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខា មជ្ឈឹមបក្ស ប្រធានខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Khaphan Phommathat ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
អគ្គលេខាបក្សបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រ តិភូបក្សប្រជាជនបដិវត្តន៍ឡាវ  - ảnh 1 អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

(VOVworld) – នាព្រឹកថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខា មជ្ឈឹមបក្ស ប្រធានខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Khaphan Phommathat ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Khaphan Phommathat បានជូនដំណឹងជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃការការចរចារជាមួយគណៈប្រតិភូខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយ និស្តវៀតណាម ព្រមទាំង អះអាងថា៖ ខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវនឹងសហការយ៉ាងជិតស្និទជាមួយខុទ្ទកាល័យមជ្ឈឹមបក្សវៀតណាមអនុវត្ត បណ្ដាកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យមជ្ឈឹមនៃបក្សទាំងពីរ ផងដែរ។ រីឯខ្លួនវិញ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ នាពេលខាងមុខ ស្ថាប័នខុទ្ទកាល័យនៃបក្ស ទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន អនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង សហប្រតិបត្តិការវាងភាគីទាំងពីរដំណាក់កាល ២០១៧ - ២០២០៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ