អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជូនពរបុណ្យតេតខុទ្ទកាល័យមជ្ឈឹមបក្ស

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជូនពរបុណ្យតេតខុទ្ទកាល័យមជ្ឈឹមបក្ស - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងឆ្វេងបំផុត) ជូនពរបុណ្យតេតចំពោះ
ខុទ្ទកាល័យមជ្ឈឹមបក្ស (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ នារសៀលថ្ងៃ
ទី២៤ មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន
អញ្ជើញជួបសំណេះសំណាលនិងជូនពរបុណ្យតេតចំពោះកម្មាភិបាល បុគ្គលិក
ខុទ្ទកាល័យមជ្ឈឹមបក្ស។នៅទីនេះ លោក Nguyen Phu Trong បានឲ្យដឹងថា ខុទ្ទ
កាល័យមជ្ឈឹមបក្សចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មីសកម្មភាព លើកកំពស់សមត្ថភាព
ម្ចាស់ការក្ដាប់ជាប់ស្ថានភាព លើកកំពស់ថែមទៀតនូវប្រសិទ្ធិភាពក្នុងការងារ។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណី លោកអគ្គលេខាបក្សបានជូនពរចំពោះកម្មាភិបាល
បុគ្គលិកនៃខុទ្ទកាល័យមានសុខភាពល្អ សុភមង្គល ជ័យជំនះ ហើយទទួលបាន
ស្នាដៃជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ