អគ្គលេខាបក្សលោក Nguyen Phu Trong៖ សេចក្ដីសម្រេចចិត្តថ្មីត្រូវបង្កើតការផ្លាសប្ដូរយ៉ាងច្បាស់លាស់ជាក់ស្ដែង

(VOVWORLD) - ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣- NQ/TW កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស ថែទាំជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន។
អគ្គលេខាបក្សលោក Nguyen Phu Trong៖ សេចក្ដីសម្រេចចិត្តថ្មីត្រូវបង្កើតការផ្លាសប្ដូរយ៉ាងច្បាស់លាស់ជាក់ស្ដែង - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong

នាព្រឹកថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយ និងគណៈលេខា ដើម្បីផ្តល់យោបល់លើគម្រោង បូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៣ នៃ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៩ ស្ដីពីការពង្រីកកម្លាំងពលំមហាសាមគ្គីជនជាតិទាំងមូល ដើម្បីប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមសមភាពប្រជាធិបតេយ្យ និងអរិយធម៌។

បន្ទាប់ពីបានស្តាប់គណៈកម្មការដឹកនាកសាងគម្រោងរបាយការណ៍ខ្លឹមសារគម្រោង ការិយាល័យនយោបាយបានពិភាក្សា និងឯកភាពវាយតម្លៃថា៖ ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣- NQ/TW កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស ថែទាំជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើថា៖ “ខ្ញុំស្នើឱ្យបន្តលើកតម្កើងប្រពៃណីមហាសាមគ្គីជាតិព្រោះថា ទំនៀមទម្លាប់គឺជាកម្លាំងពលំ ហើយប្រការនេះត្រូវបានបុព្វបុរសរបស់យើង កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន រុងរឿង អរិយធម៌ និងសុភមង្គល។ ខ្ញុំបាននិយាយច្រើនដងហើយ នៅពេលចេញសេចក្តីសម្រេចចិត្ត កុំដើរតាមគន្លងចាស់ ពោលគឺត្រូវបង្កើតកម្លាំងរស់ថ្មីនិងបង្កើតការផ្លាស់ប្តូរថ្មីក្នុងតថភាពជាក់ស្ដែងផងដែរ”។

ការិយាល័យនយោបាយបានប្រគល់ឲ្យគណៈកម្មាធិការដឹកនាំគម្រោងដើម្បីទទួលយកមតិយោបល់ពីការិយាល័យនយោបាយ និងស្ថាប័នពាក់ព័ន្ធ សម្រេចគ្រោង និងរាយការណ៍ជូនការិយាល័យនយោបាយដើម្បីដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សក្នុងសន្និបាតមជ្ឈិមលើកទី៨ (ខែតុលា ឆ្នាំនេះ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ