អគ្គលេខាបក្សវៀតណាម៖ធ្វើឧស្សាហូបនីយកម្មកសិកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្ត Tra Vinh

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Tra Vinh ដើម្បីត្រួតពិនិត្យការ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារកសាងបក្សនិងត្រៀមរៀបចំមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ នារសៀលថ្ងៃទី៨ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។ថ្លែងមតិ
នៅទីនេះ លោក Nguyen Phu Trong បានស្នើរខេត្ត Tra Vinh ខំប្រឹងប្រែងសំរេចឲ្យ
បានល្អនូវគោលដៅ ភារកិច្ចដែលមហាសន្និបាតបក្សភាគលើកទី៩របស់ខេត្តបាន
ដាក់ចេញ ព្រមទាំងត្រៀមរៀបចំទិសដៅ ភារកិច្ចសំរាប់៥ឆ្នាំខាងមុខសំដៅបង្កើន
កំណើនសេដ្ឋកិច្ច រក្សារឹងមាំស្ថិរភាពដើម្បីអភិវឌ្ឍន៍ខេត្ត។
អគ្គលេខាបក្សវៀតណាម៖ធ្វើឧស្សាហូបនីយកម្មកសិកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្ត Tra Vinh  - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh (រូបថត៖TTXVN)

“វិស័យកសិកម្មគឺជាប្រៀបខ្លាំងរបស់ខេត្ត Tra Vinh។ដំបូងបង្អស់ ត្រូវប្រមូលផ្ដុំ
លើកកំពស់គុណភាព ប្រសិទ្ធភាពខាងសេដ្ឋកិច្ចនៃផ្នែកទាំង៣របស់វិស័យ
កសិកម្មរួមមាន ស្រូវ ការចិញ្ចឹមសត្វ និងជលផល។ទី២គឺធ្វើអាជីវកម្ម ប្រើប្រាស់
ដោយ អតិបរមាប្រភពកម្លាំងដីធ្លី។ចំណុច១ទៀតគឺ ប្រភពធនធានមនុស្សរបស់
ខេត្តសម្បូរ ណាស់ ដោយហេតុនេះត្រូវប្រមូលផ្ដុំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ទេរប្ដូរ
វិជ្ជាជីវៈ លើក កំពស់កំរិតវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍កសិកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ