អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបសំណេះ សំណាលជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

(VOVWORLD) - នាថ្ងៃទី១៣ វិច្ចិកា នៅមណ្ឌលកេរដំណែលផ្ទះឈើលោកប្រធានហូជីមិញ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong រួមជាមួយអគ្គ លេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានជួបសំណេះសំណាលអំពី ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោកប្រធានហូជីមិញនិងលោកប្រធាន Mao Zedong ក៏ដូចជាមនោសញ្ចេតនារវាងលោកប្រធានហូជីមិញជាមួយប្រជាជនចិនផងដែរ។ 

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបសំណេះ សំណាលជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping - ảnh 1 អគ្គលេខាបក្សលោក Nguyen Phu Trong (ខាងស្ដាំ) ជួបសំណេះសំណាលជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ VOV)


អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping បានសំដែងការកោតសរសើរចំពោះ ឥរិយាបទដ៏សាមញ្ញ ស្និទ្ធស្នាល ចិត្តមួយថ្លើមមួយដើម្បីប្រជាជាតិរបស់លោក ប្រធានហូជីមិញ។ អគ្គលេខាបក្សទាំង២រូបបានឯកភាពរួមគ្នាខំប្រឹងប្រែងបង្កើន ថែមទៀតនូវមនោសញ្ចេតនា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២ នាំទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍន៍ដោយស្មោះត្រង់និងនិរន្តរភាព។

        មុននោះនាព្រឹកថ្ងៃទី១៣ វិច្ចិកា អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចូលប្រាងតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ