អគ្គលេខាលោក Nguyen Phu Trong និងអគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping ផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី

(VOVWORLD) - អគ្គលេខាលោក Nguyen Phu Trong អញ្ជើញជូនពរថ្នាក់ដឹកនាំនិង ប្រជាជនចិនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ និងសុភមង្គល។ អគ្គលេខា ប្រធានរដ្ឋលោក Xi Jinping អញ្ជើញជូនពរថ្នាក់ ដឹកនាំនិងប្រជាជនវៀតណាមដណ្ដើមបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី៕
អគ្គលេខាលោក Nguyen Phu Trong និងអគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping ផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី - ảnh 1 លោក Nguyen Phu Trong (ខាងស្ដាំ) និងលោក Xi Jinping ដើរក្នុងមណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅទីក្រុងហាណូយ (រូបថត៖ VOV)


នាថ្ងៃទី៨ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានផ្លាស់ប្ដូរលិខិត ជូនពរឆ្នាំថ្មី ក្នុងឱកាសដែលប្រជាជននៃប្រទេសទាំងពីរកំពុងត្រៀមរៀបចំទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។ អគ្គលេខាទាំងពីររូបសុទ្ធតែវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ចិន ក្នុងឆ្នាំកន្លងទៅ ហើយអះអាងនូវ គោលបំណងនិងការប្ដេជ្ញាចិត្តនាំទំនាក់ទំនងមិត្តភាពប្រពៃណី ជាដៃគូយុទ្ធ សាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យអភិវឌ្ឍន៍យ៉ាង ទូលំទូលាយ កាន់តែល្អប្រសើរ និងប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

        អគ្គលេខាលោក Nguyen Phu Trong អញ្ជើញជូនពរថ្នាក់ដឹកនាំនិង ប្រជាជនចិនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ និងសុភមង្គល។ អគ្គលេខា ប្រធានរដ្ឋលោក Xi Jinping អញ្ជើញជូនពរថ្នាក់ ដឹកនាំនិងប្រជាជនវៀតណាមដណ្ដើមបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ