អគ្គលេខាលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហជីពកងទ័ពគំរូ

(VOVWORLD) - នារសៀលថ្ងៃទី២៣ ឧសភា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហជីពកងទ័ពគំរូ។
អគ្គលេខាលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហជីពកងទ័ពគំរូ - ảnh 1អគ្គលេខាលោក Nguyen Phu Trong ថ្លែងមតិក្នុងជំនួប (រូបថត៖ TTXVN) 

វាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់អអ្គការសហជីពផ្នែកការពារប្រទេសនាពេលកន្លងទៅ លោកអគ្គលេខាមានគោលបំណងថា បណ្ដាតំណាងសហជីពកងទ័ពបន្តរួមដំណើរជាមួយគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ក្នុងកងទ័ពដើម្បីកសាងកងទ័ពប្រជាជនវៀតណាមឲ្យកាន់តែទំនើប ជំនាញ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយស្មោះត្រង់ជាមួយមាតុប្រទេសនិងប្រជាជនជានិច្ច។ កងទ័ពត្រូវដើរជួរមុខក្នុងការតស៊ូប្រឆាំងអំពើពុករលួយ ភាពអាក្រក់ និងភាពខ្ជះខ្ជាយ ព្រមទាំងលើកកំពស់កម្លាំងប្រយុទ្ធក្នុងការតស៊ូ្រឆាំងនឹងសត្រូវឈ្លានពានផងនិងសត្រូវផ្ទៃក្នុងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ