អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃនិងស្ថានទូតវៀតណាមប្រចាំនៅ ប៉ូឡូញបានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) -នាថ្ងៃទី ២៦ ខែកញ្ញា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងសៀងហៃបាន រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង ទទួលជួបតំណាងរដ្ឋអំណាចសាមី ប្រតិភូកុងស៊ុល និងសហគមជនវៀតណាម ដែលអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរលើសៀវភៅក្រាំងមាសទុក្ខ។
អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃនិងស្ថានទូតវៀតណាមប្រចាំនៅ ប៉ូឡូញបានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 

តាងនាមកម្មាភិបាល អគ្គកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃ អគ្គកុង ស៊ុលលោក Ninh Thanh Cong បានសម្តែងក្តីសោកស្តាយយ៉ាងក្រៃលែងចំពោះ មរណភាពប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំ ដ៏ឆ្នើម នៃបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងសម័យកាលធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅ និងទូលាយ ព្រមទាំងជាគំរូដ៏ខ្ពង់ខ្ពស់របស់បក្ខជនបក្សកុម្មុយ និស្តយ៉ាងស្វិត ស្វាញ ជិតស្និទ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តខ្លួន រហូតមកដល់នាទី ចុងក្រោយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រជាជាតិដើម្បី សុភមង្គលរបស់ ប្រជាជនផងដែរ។

នាព្រឹកថ្ងៃទី ២៧ខែកញ្ញា លោកស្រី  Weng Tie Hui អភិបាលរងទីក្រុងសៀងហៃ រួមជាមួយមន្ត្រីមន្ទីរការបរទេសបានអញ្ជើញមកដល់ស្ថានអគ្គកុងស៊ុលវៀតណាមចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ដាក់កម្រងផ្កា និងសរសេរលើសៀវភៅក្រាំងមាសទុក្ខ ដោយសម្តែងនូវក្តីសោកសៅយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។

 ក្នុងថ្ងៃដដែល តំណាងរដ្ឋអំណាចខេត្ត Zhejiang និងខេត្ត Jiangsu រួមទាំង តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត  Jiangsu បានអញ្ជើញ ចូលរួមគោរព វិញ្ញាណក្ខ័ន្ធ ដោយសរសេរកលើសៀវភៅក្រាំងមាសទុក្ខ និងដាក់កម្រងផ្កា ផងដែរ។

ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញក៏បានរៀបចំពិធីបង្ហូតទង់ជាតិពាក់កណ្តាល ដាក់តុសក្ការៈបូជា និងបើកសៀវភៅក្រាំងមាសទុក្ខ គោរពវិញ្ញាក្ខ័ន្ធប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ