អង្គការ ILO អនុម័តលើអនុសញ្ញាពលកម្មកុមារ

(VOVWORLD) - ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨២ មានន័យថាកុមារទាំងអស់ត្រូវបានការពារស្របច្បាប់ ប្រឆាំងនឹងទម្រង់ពលកម្មកុមារដ៏អាក្រក់ដូចជា ទាសករ ការរំលោភបំពានលើផ្លូវភេទ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ ឬការងារមិនស្របច្បាប់ គ្រោះថ្នាក់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពកុមារសីលធម៌ ឬចិត្តសាស្ត្ររបស់កុមារ។
អង្គការ ILO អនុម័តលើអនុសញ្ញាពលកម្មកុមារ - ảnh 1 កុមារនៅតាមផ្លូវនៅប៉ាគីស្ថាន (រូបថត៖  AFP / TTXVN)

នេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលអនុសញ្ញាអន្តរជាតិស្តីពីពលកម្មត្រូវបានប្រទេសជាសមាជិក ILO ទាំងអស់ឯកភាពគ្នា។ ជាក់ស្ដែង អនុសញ្ញាលេខ ១៨២ ស្តីពីទំរង់ពលកម្មកុមារត្រូវបានពិភពលោកផ្តល់សច្ចាប័នកាលពីថ្ងៃទី ៤ ខែសីហា ហើយក្លាយទៅជាអនុសញ្ញាដែលត្រូវបានផ្ដល់សច្ចាប័នយ៉ាងឆាប់រហ័សបំផុត ក្នុងប្រវត្តិសាស្ត្រ ILO ។

លោក Guy Ryder អគ្គនាយកអង្គការ ILO បានសង្កត់ធ្ងន់ថា ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨២ មានន័យថាកុមារទាំងអស់ត្រូវបានការពារស្របច្បាប់ ប្រឆាំងនឹងទម្រង់ពលកម្មកុមារដ៏អាក្រក់ដូចជា ទាសករ ការរំលោភបំពានលើផ្លូវភេទ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ ឬការងារមិនស្របច្បាប់ គ្រោះថ្នាក់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពកុមារសីលធម៌ ឬចិត្តសាស្ត្ររបស់កុមារ។

មេដឹកនាំសហជីពអន្តរជាតិបានអបអរសាទរចំពោះសេចក្ដីសម្រេចចិត្តពោលខាងលើ ហើយចាត់ទុកថា នេះគឺជាការក្រើនរំលឹកដ៏ខ្លាំងក្លា ទាន់ពេលវេលាអំពីសារសំខាន់នៃស្តង់ដារ ILO ក៏ដូចជាភាពចាំបាច់នៃដំណោះស្រាយពហុភាគីចំពោះបញ្ហាសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ